(ប៉េកាំង)៖ មហាសន្និបាតអភិរក្សបរិស្ថានអេកូឡូស៊ីទូទាំងប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០២៣។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានដាក់ពង្រាយវិធានការសំខាន់ៗសម្រាប់កិច្ចកសាង"ប្រទេសចិនដ៏ស្រស់ស្អាត" ដែលបានលើកឡើងនូវការបង្កើត ប្រព័ន្ធសេដ្ឋកិច្ចវដ្ដបៃតងនិងកាបូនទាប ធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កាន់តែមានភាពបៃតង ពន្លឿនទំនើបកម្មនៃការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។តើ"ប្រទេសចិនដ៏ស្រស់ស្អាត"ជាអ្វី? តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង? តើមានការរួមចំណែកអ្វីចំពោះពិភពលោក?
តើ "ប្រទេសចិនដ៏ស្រស់ស្អាត" ជាអ្វី? មេឃខៀវ ពពកស ផ្កាយភ្លឺផ្លិចៗ ទឹកថ្លាឆ្វង់ច្រាំងពណ៌បៃតង និងត្រីហែលនៅបាតទឹកបរិភោគដោយមានទំនុកចិត្ត រស់នៅដោយមានសុវត្ថិភាព រក្សាបាននូវទេសភាពដ៏ស្រស់ស្អាតដែលឮសម្លេងបក្សីយំ និងសាយក្លិនបុប្ផាទឹកដីឆើតឆាយចម្រុះពណ៌ ទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិបន្សល់ទុកប្រព័ន្ធអេកូឡូស៊ីដ៏ស្រស់ស្អាតសម្រាប់កូនចៅជំនាន់ក្រោយ...
នេះគឺជារូបរាងរបស់"ប្រទេសចិនដ៏ស្រស់ស្អាត" ដែលបានពិពណ៌នាដោយលោក Xi Jinping ហើយក៏ជាគំរូដ៏រស់រវើកនៃគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ផងដែរ។ គំនិតនេះមានប្រភពចេញពីគំនិតទស្សនវិជ្ជានៃ "ភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ" និង "អ្វីៗទាំងអស់អាចរីកចម្រើនរួមគ្នា"ដែលប្រជាជនចិន បានគោរពនិងប្រតិបត្តិតាំងពីបុរាណកាលមក។ ដោយប្រកាន់ខ្ជាប់នូវការខិតខំប្រឹងប្រែង ខាងស្មារតីនៃការគោរព និងស្រឡាញ់ធម្មជាតិនេះ ប្រទេសចិនបានចាត់ទុកការកសាងអរិយធម៌អេកូឡូស៊ី ជាផែនការមូលដ្ឋានទាក់ទងនឹងការអភិវឌ្ឍន៍ប្រកដោយចីរភាព នៃប្រជាជាតិចិនក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ហើយបានអនុវត្តការងារត្រួសត្រាយជាបន្តបន្ទាប់ដែលមានការប្តេជ្ញាចិត្តដ៏អស្ចារ្យ ការខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងទទួលបាន លទ្ធផលដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក ហើយការកសាង "ប្រទេសចិនដ៏ស្រស់ស្អាត" បានបោះចេញនូវជំហានដ៏ធំមួយ។ តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចចិន ប្រកបដោយគុណភាពខ្ពស់មានលក្ខណៈបៃតង?
ប្រទេសចិនសព្វថ្ងៃនេះបានឈានចូលដំណាក់កាលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។នៅក្នុងមហាសន្និបាតអេកូបរិស្ថាន ទូទាំងប្រទេសចិនលើកនេះ លោក Xi Jinpingបានធ្វើការរៀបចំជាយុទ្ធសាស្ត្រនិងដាក់ពង្រាយវិធានការ ស្តីពីវិធីពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរបៀបបៃតងនិងកាបូនទាប។ លោកបានលើកឡើងថា ការអភិវឌ្ឍគួរតែត្រូវរៀបចំឡើងតាមទស្សនៈ នៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយត្រូវខិតខំកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតងនិងកាបូនទាប ដើម្បីកាត់បន្ថយការចំណាយធនធាន និងបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ ការកសាងប្រព័ន្ធថាមពលស្អាត កាបូនទាប សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ ការពន្លឿនការសាងសង់ប្រព័ន្ធថាមពលអគ្គិសនីប្រភេទថ្មី ពន្លឿនបង្កើតប្រព័ន្ធត្រួតពិនិត្យឥណទានការពារបរិស្ថាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អនៃឧស្សាហកម្មការពារបរិស្ថាន និងឧស្សាហកម្មសេវាកម្មបរិស្ថាន ជំរុញការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាបៃតង និងកាបូនទាប។បង្កើតប្រព័ន្ធអភិបាលកិច្ចឌីជីថល "ប្រទេសចិនដ៏ស្រស់ស្អាត" និងកសាងអរិយធម៌អេកូឡូស៊ីឌីជីថលពណ៌បៃតង និងឆ្លាតវៃ។
វិធានការជាបន្តបន្ទាប់នេះ បានបង្ហាញថា ក្នុងដំណើរការដឹកនាំប្រជាជនទូទាំង ប្រទេសចិន ដើម្បីកសាងប្រទេសទំនើបនិងខ្លាំងក្លា បក្សកាន់អំណាចចិនបានចាត់ទុកការអភិវឌ្ឍន៍បៃតង កាបូនទាប និងមានគុណភាពខ្ពស់ជាយុទ្ធសាស្ត្រមូលដ្ឋាន ហើយកំពុងខិតខជំរុញឱ្យបង្កើត និម្មាបនកកម្ម រចនាសម្ព័ន្ធឧស្សាហកម្ម របៀបផលិតកម្ម និងរបៀបរស់នៅដែលសន្សំសំចៃធនធាន និងការពារបរិស្ថាន។
សារៈសំខាន់នៃ"ប្រទេសចិនដ៏ស្រស់ស្អាត"ចំពោះពិភពលោក ទំនើបកម្មតាមបែបផែនចិនដែលប្រជាជនចិនកំពុង កសាងក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់ចិនគឺខុសពីទំនើបកម្មលោកខាងលិច ក្នុងនោះគឺបោះបង់ចោលនូវមាគ៌ាឧស្សាហូបនីយកម្ម ចាស់គំរឹលដែលលះបង់នូវបរិស្ថាន រកឃើញមាគ៌ាដែលចាត់ទុកអេកូឡូស៊ីជាអាទិភាព និងអភិវឌ្ឍដោយបៃតង។ ការកសាងទំនើបកម្មដែលប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ "ប្រទេសចិនដ៏ស្រស់ស្អាត" គឺជាទម្រង់ជាក់លាក់នៃទំនើបកម្មតាមបែបផែនចិន។
ក្នុងនាមក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនចំនួន ១.៤ពាន់លាននាក់ ការអនុវត្តរបស់ប្រទេសចិនក្នុងការសម្រេចបាន នូវអត្ថប្រយោជន៍ពីបីវិស័យក្នុងនោះគឺកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងសុខុមាលភាពរបស់ប្រជាជនបានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ លោក John B. Cobb, Jr. ដែលជាបញ្ញវន្តដែលលើកឡើងនូវគោលគំនិត "Green GDP"ដំបូងគេបង្អស់ និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាជាតិ នៃមនុស្សជាតិអាមារិកបានយល់ឃើញថា "ប្រទេសចិនបាននាំមកនូវពន្លឺនៃក្តីសង្ឃឹមដល់ ការកសាងអរិយធម៌អេកូឡូស៊ីពិភពលោក"។
លោក Erik Solheim នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានយកការអភិវឌ្ឍខេត្ត Zhejiang ក្នុងប្រទេសចិនជាគំរូ ហើយបានចង្អុលបង្ហាញថា "អ្វីដែលអ្នកឃើញនៅខេត្តZhejiang គឺជារូបភាពប្រទេសចិននាពេលអនាគត រហូតដល់ជាគំរូរបស់ពិភពលោកនាពេលអនាគតផងដែរ។ អ្វីដែលមានតម្លៃបំផុតគឺគោលគំនិតរួមរបស់វា ដែលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសម្របសម្រួលក្នុងទិដ្ឋភាពជាច្រើនដូចជា ការការពារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើនឱកាសការងារ សុខុមាលភាពប្រជាជន និងទេសចរណ៍ជនបទជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន