(ប៉េកាំង)៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេទិកា CMG លើកទី២ ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងរដ្ឋបាលក្រុងសៀងហៃ បានបើកធ្វើនៅទីក្រុងសៀងហៃ ក្រោមប្រធានបទ៖បើកចំហបានផលប្រយោជន៍ ទាំងអស់គ្នានិងឈ្នះឈ្នះ—ពួតដៃជាមួយគ្នាឆ្ពោះទៅកាន់ទំនើបកម្ម។

តំណាងជាង ២៣០រូបដែលមកពីអង្គភាពអន្តរជាតិ ទីភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗធនាគារខួរក្បាលនិងសហគ្រាសឆ្លងដែនជាដើម បានចូលរួមក្នុងវេទិកា នេះដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។

លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបាន ថ្លែងថាក្នុងផែនការមេដ៏អស្ចារ្យរបស់ លោកXi Jinpingប្រធានរដ្ឋចិនដែលរួម បញ្ចូលគំនិតផ្ទួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្ទួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលការដែលពួតដៃ ជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍទំនើប កម្មជំរុញការវិវឌ្ឍរីចម្រើននៃអរិយធម៌មនុស្សជាតិ គឺជាបេសកកម្មរបស់ប្រព័ន្ធសារព័ត៌មាន។

លោកAhmed Nadeem អគ្គលេខាធិការនៃសហព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថាការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាកាលានុវត្តភាពដ៏ថ្មីសម្រាប់ ការអភិវឌ្ឍទូទាំងពិភពលោកដែលមិនគ្រាន់តែ បានលើកឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនចិនតែប៉ុណ្ណោះទេថែមទាំងបានផ្តល់គំនិតនិងបទពិសោធន៍ ចំពោះប្រទេសដទៃផងដែរ។ តាមដំណឹងឱ្យដឹងថាស្នាដៃឆ្នៃប្រតិដ្ឋថ្មីចំនួន៤របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនក៏ត្រូវបានប្រកាសលើវេទិកានេះដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន