(ប៉េកាំង)៖ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា លោក Wang Yongsheng អតីតអនុប្រធានធនាគារអភិវឌ្ឍន៍ចិន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផ្នែកវិន័យ និងច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
របាយការណ៍បានគូសបញ្ជាក់ថា លោក Wang ដែលជាអតីតសមាជិកនៃគណៈកម្មាការធនាគារបក្សកុម្មុយនិស្តចិន (CPC) ផងដែរនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយគណៈកម្មការកណ្តាល CPC សម្រាប់អធិការកិច្ចវិន័យ (CCDI) និងគណៈកម្មាធិការត្រួតពិនិត្យជាតិ (NSC) លើការសង្ស័យថាបានបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់៕