(ប៉េកាំង)៖ ថ្ងៃទី១៩ ខែកក្កដា លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជាប្រធានការិយាល័យកិច្ចការបរទេសមជ្ឈិមចិន បានជួបសន្ទនាជាមួយលោកKissingerអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅក្រុងប៉េកាំង។
លោកWangYiបានលើកឡើងថា គោលនយោបាយរបស់ប្រទេសចិនចំពោះអាមេរិកមានលក្ខណៈបន្តក្នុងកម្រិតខ្ពស់ អ្វីដែលអនុលោមតាមជាមូលដ្ឋានគឺការគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ការអភិវឌ្ឍរបស់ប្រទេសចិនមានកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំងនិងតក្កវិជ្ជជាប្រវត្តិសាស្ត្រដ៏ចាំបាច់ ហើយការប៉ុនប៉ងកែប្រែប្រទេសចិនគឺគ្មានលទ្ធភាពទេ ហើយការបិទខ្ទប់និងទប់ស្កាត់ប្រទេសចិនក៏ទៅមិនរួចដែរ។
លោកWangYiបានលើកឡើងថា ចិនតែមួយជាស្ថានការណ៍មូលដ្ឋានបំផុតនៃបញ្ហា
តៃវ៉ាន់ “តៃវ៉ាន់ឯករាជ្យ”និងសន្តិភាព ក្នុងច្រកសមុទ្រតៃវ៉ាន់មិនត្រូវគ្នាទេ គោលការណ៍ចិនតែមួយដែល“សេចក្តីថ្លែងការរួមសៀងហៃ”បានកំណត់គឺចាំបាច់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់។
ជាការឆ្លើយតប លោកKissingerបានលើកឡើងថា អាមេរិកនិងប្រទេសចិនបន្តរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព វាមានពាក់ព័ន្ធនឹងសន្តិភាពនិងស្ថិរភាពពិភពលោក និងសុភមង្គលរបស់មនុស្សជាតិ។មិនថាមានការលំបាកយ៉ាងណា ភាគីទាំង២ត្រូវតែរាប់អានគ្នាដោយសមភាព ហើយបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយគ្នាបន្តទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន