(ប៉េកាំង)៖ ពេលចុងក្រោយនេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានបានប្រកាសសេចក្តីថ្លែងការណ៍រួម ដើម្បីរំលឹកខួបគម្រប់២០ឆ្នាំ ដែលប្រទេសចិនបានចូលរួមក្នុង «សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»។ ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ លោកស្រី MaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទ កាសែតជាប្រចាំនៅពេលឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មានចិនថាក្នុង អំឡុងពេល២០ឆ្នាំកន្លងមកប្រទេសចិននិងអាស៊ាន បានបង្កើតឡើងនូវមាគ៌ាដ៏ត្រឹមត្រូវមួយ ដែលប្រទេសជិតខាងរាប់អានគ្នាដោយសុខដុមនីយកម្ម និងមេត្រីភាពនិងប្រកបដោយភាពរុងរឿងនិងអភិវឌ្ឍជាមួយគ្នា។

លោកស្រីបានថ្លែងថាឆ្នាំ២០០៣ថ្នាក់ដឹកនាំរបស់ប្រទេសចិននិងអាស៊ានបាន ធ្វើជាសក្ខីភាពចំពោះ ការដែលប្រទេសចិននាំមុខគេចូលរួម «សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍» ដែលបានបើកដំណាក់កាលថ្មីនៃទំនាក់ទំនងចិននិងអាស៊ាន។ប្រទេសចិនជាប្រទេសទីមួយដែលចូលរួមក្នុងសន្ធិសញ្ញានេះដែលបាន បង្ហាញឱ្យឃើញថាប្រទេសចិនប្រកាន់ខ្ជាប់ នូវទំនៀមទម្លាប់ការទូតដែលមិនថា ប្រទេសធំឬប្រទេសតូចគឺមានភាពស្មើគ្នាប្រទេសចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះ
ការដែលអាស៊ានអភិវឌ្ឍលូតលាស់ខ្លាំងឡើង និងប្រទេសចិនអនុវត្តគោលនយោបាយដែលរាប់អាន ដោយសុខដុមនីយកម្មនិងមេត្រីភាពជាមួយបណ្តាប្រទេសព័ទ្ធជុំញ។

លោកស្រីបានគូសបញ្ជាក់ថាក្រោមបរិបទដែលសភាពការណ៍ក្នុងតំបន់និង អន្តរជាតិមានភាពស្មុគស្មាញ់និងមាន ការប្រែប្រួលសេចក្តីថ្លែងការណ៍រួមដែល ត្រូវប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានមានផលប្រយោជន៍ក្នុងការរួមគ្នា អនុវត្តគោលការណ៍របស់សន្ធិសញ្ញាបន្តវេននូវទំនៀមទម្លាប់និងប្រាជ្ញា របស់អាស៊ីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងរួមគ្នាគាំពារច្បាប់កំណត់និងសណ្តាប់ធ្នាប់ក្នុងតំបន់៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន