(ប៉េកាំង)៖ មហាសន្និបាតអភិរក្សអេកូបរិស្ថានទូទាំងប្រទេសចិន បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា។

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជា ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមមហាសន្និបាតនិងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងថា ៥ឆ្នាំខាងមុខនេះជាពេលវេលាដ៏សំខាន់ ក្នុងការកសាងប្រទេសចិនដ៏ស្រស់ស្អាត ត្រូវតែអនុវត្តគំនិតអរិយធម៌អេកូឡូស៊ីសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវការ តម្កល់ទុកប្រជាជនជាអាទិភាព បង្កើតនិងអនុវត្តទស្សនៈ «ទឹកស្អាតនិងភ្នំបៃតងគឺភ្នំមាសនិងភ្នំប្រាក់» តម្កល់ទុកការកសាងប្រទសចិនដ៏ស្រស់ស្អាត ក្នុងឋានៈសំខាន់នៃការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន ដើម្បីជំរុញឱ្យការកែលម្អយ៉ាងច្បាស់លាស់ នូវបរិស្ថានរស់នៅក្នុងទីក្រុងនិងជនបទ និងជំរុញឱ្យការកសាងប្រទេសចិនដ៏ស្រស់ស្អាត ទទួលបានសមិទ្ធផលយ៉ាងលេខធ្លោ ខិតខំធ្វើឱ្យអេកូបរិស្ថានមានគុណភាពខ្ពស់ ក្លាយទៅជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ និងពន្លឿនទំនើបកម្មនៃការរួមរស់ ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន