(ម៉ូស្គូ)៖ រុស្ស៊ីបានធ្វើការវាយប្រហារសងសឹកដាក់លើក្រុងកំពង់ផែអូដេសារបស់រដ្ឋាភិបាលក្រុងគៀវ បន្ទាប់ពីអ៊ុយក្រែនបានប្រើដ្រូនអត្តឃាតកាលពីថ្ងៃទី១៧កក្កដា វាយប្រហារធ្វើឱ្យខូចស្ពាន តភ្ជាប់តំបន់គ្រីមៀជាលើកទី២។ តំបន់កំពង់ផែ Odessa ដែលជាកំពង់ផែទឹកជ្រៅ និងដ៏ធំបង្អស់ របស់អ៊ុយក្រែន ជាកន្លែងដែលមានការដឹកជញ្ជួនទំនិញនាំចូលនិង នាំចេញប្រមាណ ៧០ភាគ រយរបស់ប្រទេសអ៊ុយក្រែនទាំងមូលតាមច្រកផ្លូវទឹកសមុទ្ទ។ អំពើវាយប្រហារនេះ បានកើត ឡើងក្រោយរយៈពេល២៤ម៉ោងដែលមេ ដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរ ពូទីនបានប្តេជ្ញាថា នឹងធ្វើ ការវាយប្រហារតបតសងសឹក។
មុនហេតុការណ៍វាយប្រហារសងសឹកនេះ ការវាយប្រហារមួយដាក់លើស្ពានតភ្ជាប់តំបន់គ្រី មៀរ ដែល លោក ពូទីន បានកសាងក្នុងតម្លៃប្រមាណ៤ពាន់លានដុល្លារ បានរងការខូចខាតសា ជាថ្មីកាលពីថ្ងៃច័ន្ទទី១៧កក្កដាឆ្នាំ២០២៣។
អ៊ុយក្រែនបានអះអាងការទទួលខុសត្រូវរបស់ខ្លួនជុំវិញការវាយប្រហារដាក់លើស្ពានតភ្ជាប់ ដែនឧបទ្វីបគ្រីមៀរទៅកាន់ដែនដីគោករុស្ស៊ី ដែលជាការវាយប្រហារលើកទី២ហើយកាលពីថ្ងៃ ច័ន្ទកន្លងមកនេះ។ ស្ពានប្រវែងជិត២០គីឡូម៉ែត្រដែលគេស្គាល់ថាជាស្ពាន Kerch គឺជាស្ពាន ឆ្លងកាត់ដៃសមុទ្ទដែលវែងជាងគេនៅអឺរ៉ុប និងជាស្ពានដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងក៏ជានិមិត្តរូបដ៏ធំសម្រាប់រដ្ឋាភិបាលក្រុងម៉ូស្គូ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានប្រាប់ស៊ីអិនអិននូវសារៈសំខាន់ស្ពាន Kerch របស់រុស្ស៊ីនោះថា ជាផ្លូវសំខាន់ណាស់របស់រុស្ស៊ី ក្នុងការជួយផ្គត់ផ្គង់កងកម្លាំងរុស្ស៊ីក្នុងគ្រីមៀ និងកងកម្លាំងរុស្ស៊ីក្នុងភាគខាងត្បូងទឹកដីអ៊ុយក្រែន ដែលដឹកជញ្ជួនទាំងកម្លាំង, គ្រាប់រំសេវ, អាវុធយុទ្ធភណ្ឌ, ប្រេងឥន្ធនៈនិងគ្រឿងបរិក្ខា ជា ច្រើនទៀត»។ លោកបានថ្លែងបញ្ជាក់ថា នៅមានចំណុចសំខាន់មួយទៀតដែលគេត្រូវយកចិត្តទុកដាក់នោះ គឺស្ពាននេះ បានកសាងឡើងដែលមិនស្ថិតក្នុងរង្វង់ច្បាប់ឡើយ។ វាគឺជា ស្ពាននិងជាសំណង់ដែលខុសច្បាប់ដែលបានធ្វើដោយមិបានសុំរកភាពស្របច្បាប់ពី ប្រទេស អ៊ុយក្រែនឡើយ។
ការវាយប្រហារកាលពីថ្ងៃច័ន្ទលើស្ពាននេះគឺជាលើកទី ២ហើយដែលការវាយប្រហារលើកទី ១ បានធ្វើឡើងកាលពីខែតុលាឆ្នាំ២០២២ គ្រាដែលរថយន្តដឹកប្រេងមួយបានផ្ទុះនៅពេលបើកឆ្លងកាត់ស្ពានស្ពាននេះ និងការវាយប្រហារនោះបានបង្កឱ្យមានការឆេះរថភ្លើងធ្វើដំណើរលើស្ពាន នោះថែមទៀត។ ស្ពានដែលផ្ទុះលើកទីមួយនោះ ត្រូវបានជួសជុលនិងដាក់ឱ្យប្រើប្រាស់វិញ ក្នុងរយៈពេល២ខែក្រោយមក។ ហើយស្ពានដដែលនោះ ត្រូវបានរងនឹងការវាយប្រហារជា លើកទី២នៅថ្ងៃច័ន្ទទី១៧កក្កដាឆ្នាំ២០២៣។
ស៊ីអិនអិនបានរាយការណ៍ដកស្រង់សេវាសន្តិសុខអ៊ុយក្រែន SBU ដែលបញ្ជាក់ថា ការវាយប្រ ហារនោះគឺជាប្រតិបត្តិការរួមមួយរវាងសេវាសន្តិសុខSBUនិងកងកម្លាំងនាវារបស់អ៊ុយក្រែន។ រដ្ឋមន្ត្រីអ៊ុយក្រែននៃក្រសួង Digital Transformation បានបញ្ជាក់បន្ថែមថាការវាយប្រហារដាក់ លើស្ពាននោះគឺតាមរយៈដ្រូនរបស់កងកម្លាំងជើងទឹកអ៊ុយក្រែន។
លោករដ្ឋមន្ត្រី Mykhailo Fedorov បានសរសេរនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃ ច័ន្ទបញ្ជាក់ថា ស្ពានគ្រីមៀនោះ ពិតត្រូវបានបំផ្ទុះដោយដ្រូនរបស់ក្រុមកងទ័ពជើងទឹកអ៊ុយ ក្រែន។ ក្នុងពេលដែលមានការវាយប្រហារជាលើកទី២កាលពីថ្ងៃច័ន្ទនោះ គូស្វាមីភរិយាមួយ គូដែលកំពុងបើកបរនៅលើស្ពានដើម្បីទៅលំហែកាយនៅឧបទ្វីបគ្រី មៀ បានបាត់បង់ជីវិត ហើយកូនស្រីអាយុ១៤ឆ្នាំរបស់ពួកគេបានរងរបួសថែមទៀត។ ការធ្វើចរាចរនៅលើស្ពាន Kerch ត្រូវបានផ្អាក ហើយរថភ្លើងធ្វើដំណើរនៅលើស្ពាននោះ ក៏ត្រូវបានបញ្ឈប់ដែរ។ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានសម្តែងក្តីខឹងសម្បារ។
លោកវ្លាឌីមៀរពូទីន បានហៅការវាយប្រហាររបស់អ៊ុយក្រែននោះថាជា «ការវាយប្រហារភេរវកម្ម» ហើយលោកបានប្តេជ្ញាថានឹងវាយសងសឹកតបតទៅវិញ។ ក្រុមវិស្វកម្មរុស្ស៊ីបានថ្លែងថាស្ពានដែលរងនឹងការវាយប្រហារនោះនឹងមិនអាចដំណើរការបាន ទេនាពេលនេះ ដោយរង់ចាំរហូតដល់ខែវិច្ឆិកាឆ្នាំ២០២៣ ប៉ុន្តែក្រោយមកបាននិយាយថាផ្លូវ រត់លើស្ពានតែមួយដែលមិនប៉ះពាល់ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន។ មន្ត្រីរុស្ស៊ីបានថ្លែងថាក្នុងរយៈពេលជាមួយគ្នានេះគឹនឹង “មានសាឡាងសម្រាប់ការដឹកជញ្ជូន ផ្នែកស៊ីវិលនិងការធ្វើពាណិជ្ជកម្ម” និង ដោយឡែកផ្លូវដែកនៅលើស្ពានគឺនៅតែដំណើរការបានជាធម្មតា។
អ៊ុយក្រែនបានថ្លែងថាស្ពាននោះគឺ ជាស្ពានដែលរដ្ឋាភិបាលក្រុងម៉ូស្គូតែងដឹកជញ្ជួនសម្ភារៈ សឹកយោធាដើម្បីធ្វើសង្គ្រាមក្នុងអ៊ុយក្រែន ប៉ុន្តែលោកពូទីនបានថ្លែងថាស្ពាននោះ ពុំដែល បានប្រើប្រាស់សម្រាប់ការដឹកជញ្ជួន សម្ភារៈយោធាជាយូរមកហើយ។ លោកពូទីនបានហៅ ការវាយប្រហារនោះថាជាសកម្មភាពដ៏សាហាវនិងខ្វះវិចារណញាណ។ លោកពូទីនបាន បញ្ជាក់សាជាថ្មីម្តងទៀតហៅការវាយប្រហារនោះ គឺជាអំពើភេរវកម្មថ្មីមួយបន្ថែមទៀតប្រព្រឹត្ត ដោយរបបដឹកនាំក្រុងគៀវ។
ក្នុងការសងសឹកដូចបានប្តេជ្ញាដោយមេដឹកនាំរុស្ស៊ី, នាព្រឹកព្រលឹមស្រាងៗ, កំពង់ផែអូដេសា របស់អ៊ុយក្រែនបានរងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។ ស៊ីអិនអិនបានរាយ ការណ៍ស្នូរផ្ទុះខ្លាំងមានចំនួនច្រើនគ្រាប់ និងមានឮស្នូរស៊ីរ៉ែនបន្លឺវេលាម៉ោង២ទាបភ្លឺ និងបាន ឃើញគ្រាប់ប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនបានដំណើរការបាញ់ទម្លាក់គ្រាប់សត្រូវ។
មន្ត្រីនាំពាក្យរដ្ឋបាលយោធាក្រុងអូដេសា លោក Serhiy Bratchuk បានថ្លែងតាមបណ្តាញ សង្គមថាកម្លាំងការពារអាកាសអ៊ុយក្រែនកំពុងប្រតិបត្តិការទប់ស្កាត់ការវាយលុកតាមផ្លូវ អាកាសរបស់រុស្ស៊ី។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ក្នុងការវាយប្រហារសងសឹកនេះ រុស្ស៊ីបានប្រើប្រាស់ដ្រូនជាច្រើនធ្វើការវាយប្រហារដាក់លើក្រុងកំពង់ផែអូដេសា។ រហូតដល់ ម៉ោង៤និង១៦នាទីទាបភ្លឺ, មន្ត្រីអ៊ុយក្រែនថ្លែងថាស្នូរស៊ីរ៉ែនបន្លឺបានបញ្ចប់ការផ្តល់សញ្ញាអាសន្ន។
មិនមានសេចក្តីរាយការណ៍ភ្លាមៗបញ្ជាក់ពីទំហំគ្រោះថ្នាក់នៃការវាយប្រហារនោះទេ ខណៈ មេបញ្ជាការអ៊ុយក្រែន បានអះអាងការរៀបចំប្រព័ន្ធការពារអាកាសរបស់ខ្លួនបានយ៉ាងម៉ត់ចត់ ក្នុងការត្រៀមទប់ទល់ នឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។
ច្រើនម៉ោងក្រោយវាយប្រហារដាក់លើស្ពាន Kerchនោះ ប្រទេសរុស្ស៊ីបានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្ទខ្មៅ និង ដែលជាកិច្ចព្រមព្រៀងទើបមានអាយុកាលតែប្រមាណ១ឆ្នាំមកនេះ។ ការសម្រេចរបស់រុស្ស៊ី បញ្ចប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនេះ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅ តាមបណ្ដាប្រទេសក្រីក្រជុំវិញការកើនឡើងនូវតម្លៃស្បៀងអាហារដែលពួកគេមិនអាច មានលទ្ធភាពទិញបានឡើយ។
រុស្ស៊ីបាននិយាយថាការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកកិច្ចព្រមព្រៀងនោះ មិនបានជាប់ ទាក់ទងនឹងរឿងវាយប្រហារដាក់លើស្ពានតភ្ជាប់តំបន់គ្រីមៀរធ្វើឡើងដោយអ៊ុយក្រែននោះទេ។ រុស្ស៊ីនិយាយបន្ទោសថា គឺសហគមន៍អន្តរជាតិមិនបានបំពេញតាមការទាមទាររបស់រុស្ស៊ី ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលស្រដៀងគ្នានេះឡើយ នោះគឺកិច្ចព្រមព្រៀងសមុទ្ទខ្មៅនោះ មិនបានអនុញ្ញាតឲ្យរុស្ស៊ីអាចនាំចេញស្បៀង អាហារនិងជីគីមីរបស់ខ្លួន ទៅកាន់ទីផ្សារបរទេស បានឡើយ ខណៈភាគីអ៊ុយក្រែនមិនមានឧបសគ្គរារាំងឡើយ។
រុស្ស៊ីបាននិយាយបញ្ជាក់នូវជំហររបស់ខ្លួនថា គេនឹងពិចារណាលើការចូលរួមក្នុងកិច្ចព្រមព្រៀង ឡើងវិញ ប្រសិនបើរុស្ស៊ីសង្កេតឃើញមានលទ្ធផលជាក់ស្ដែងជុំវិញការទាមទាររបស់ខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោធើរ៉េស បានថ្លែងថាការសម្រេច ចិត្តរបស់ប្រទេសរុស្ស៊ី គឺជារឿងខកចិត្តសម្រាប់ប្រជាជនក្រីក្រនៅលើពិភពលោក។
លោកអង់តូនីញ៉ូ ហ្គោធើរ៉េស បានថ្លែងថា «ការសម្រេចចិត្តថ្ងៃនេះរបស់រុស្ស៊ី បានក្លាយជា ការអន្លូងមួយដាក់លើពលរដ្ឋដែលត្រូវការគ្រាប់ធញ្ញជាតិនាគ្រប់កន្លែង ប៉ុន្តែការសម្រេចចិត្ត នោះនឹងមិនបញ្ឈប់កិច្ចប្រឹងប្រែងរបស់យើងដើម្បីធ្វើការសម្របសម្រួលដល់ភាពជោគជ័យ គ្មានការរារាំងដល់ទីផ្សារពិភពលោកសម្រាប់ផលិតផលម្ហូបអាហារនិងជីពីប្រទេសអ៊ុយក្រែន និងរុស្ស៊ីឡើយ»។
មន្ត្រីនាំពាក្យសេតវិមានលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានបញ្ជាក់បន្ថែមទៀត ថា ការបញ្ចប់កិច្ច ព្រមព្រៀងនោះមិនទាក់ទងនឹងការវាយប្រហាររបស់អ៊ុយក្រែន នៅលើស្ពាន តភ្ជាប់តតំបន់គ្រីមៀរនោះទេ។ លោក Dmitry Peskov បញ្ជាក់ថានៅពេលណា កិច្ចព្រមព្រៀង សមុទ្រ ខ្មៅទាក់ទងនឹងរុស្ស៊ីត្រូវបានគេអនុវត្តនោះ រុស្ស៊ីនឹងត្រលប់ទៅការអនុ វត្តកិច្ចព្រម ព្រៀង ភ្លាមៗវិញដែរ»៕