(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការប្រយុទ្ធគ្នានៅភាគខាងកើត កាន់តែសាហាវ ខណៈលោក ពូទីន បោះសម្ដីថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បរាជ័យ

២៖ សហរដ្ឋអាមេរិក នៅតែបារម្ភថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដមីស៊ីល ​ICBM សាជាថ្មី

៣៖ ព្យុះ Talim ត្រូវបានព្យាករថានឹងវាយប្រហារភាគខាងត្បូងប្រទេសចិន ដោយប្រែទៅជាព្យុះទីហ្វុង

៤៖ សហរដ្ឋអាមេរិក៖ ទឹកជំនន់វាយប្រហារភាគឦសាន ខណៈភាគខាងលិចជួបប្រទះរលកកម្ដៅដ៏សែនក្ដៅ

៥៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ អំពាវនាវឱ្យចិនជួយបន្ធូរបន្ថយភាពតានតឹង នៅតំបន់ប៉ាស៉ីហ្វិក

៦៖ ប្រធានាធិបតីឥណ្ឌូណេស៉ី រុះរើគណៈរដ្ឋមន្រ្តីលើកទី៤ ដោយតែងតាំងរដ្ឋមន្រ្តីទំនាក់ទំនងថ្មី និងផ្លាស់ប្តូរអនុរដ្ឋមន្រ្តីមួយចំនួន