(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង ប្រាប់ UN ថាការធ្វើតេស្ដមីស៊ីល គឺជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួន

២៖ លោក វ៉ាង យី ប្រាប់ឱ្យលោក ប៊្លីនខិន ធ្វើការជាមួយចិន ដើម្បីស្តារទំនាក់ទំនងទ្វេភាគី

៣៖ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំអាស៊ានកុំឱ្យក្លាយជាកូនអុក សម្រាប់ប្រទេសដទៃប្រើប្រាស់

៤៖ បក្ស Pheu Thai អះអាងថា នឹងមិនរត់ចោលគណបក្ស Move Forward ឡើយ ទោះលោក Pita ជួបឧបសគ្គរាំងស្ទះក៏ដោយ

៥៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន (១០បូក១) បានធ្វើឡើងនៅទីក្រុងហ្សាកាតា

៦៖ ឥណ្ឌា ប្រកាសពីកិច្ចព្រមព្រៀងទិញយន្តចម្បាំងបន្ថែមពីបារំាង ខណៈលោក ម៉ូឌី កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស