(ប៉េកាំង)៖ ថ្ងៃទី១២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុង Vilnius
បានបិទបញ្ចប់ ។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំកំពូលលើកនេះបានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា បានលើកឡើងដល់ប្រទេសចិនជាង១០លើក ព្រមទាំងបានអះអាងម្តងទៀតថា ចិនបានបង្កជា “ការប្រកួតប្រជែងជាប្រព័ន្ធ” ចំពោះសន្តិសុខអឺរ៉ុប-មហាសមុទ្រអាត្លង់ទិក ។ បើប្រៀបធៀបនឹងឯកសារ “គំនិតយុទ្ធសាស្ត្រ” ដែលកិច្ចប្រជុំកំពូលម៉ាឌ្រីដ បានអនុម័តនៅខែមិថុនាឆ្នាំ២០២២នោះ សេចកី្តប្រការរបស់កិច្ចប្រជុំកំពូលលើកនេះ បានលើកឡើងដល់ប្រទេសចិន ច្រើនជាងមុនយ៉ាងច្បាស់លាស់ ថែមទាំងបានបង្ហាញឱ្យឃើញនូវអាកប្បកិរិយា “អ្នកប្រៀនប្រដៅ”ផងដែរ ដែលមានភាពកាន់តែក្រអឺតក្រទម ។
អនុលោមតាមកម្មវិធីរបស់អង្គការណាតូ កិច្ចប្រជុំកំពូលលើកនេះគឺពិគ្រោះពិភាក្សាជាសំខាន់អំពីស្ថានការណ៍អ៊ុយក្រែន និងបញ្ហាពង្រីករដ្ឋសមាជិក តើហេតុអ្វីបានជាគេរករឿងទៅលើចិនម្តងទៀត ? តាមពិតទៅឆម្លើយមិនសូវចម្លែកអីទេ ។ ដោយសារអង្គការណាតូជាសហព័ន្ធយោធាធំជាងគេនៅលើពិភពលោក កម្លាំងចលករពីឬគល់របស់វត្តមានៃអង្គការនេះ គឺវាត្រូវមានគូប្រជែង ។ បន្ទាប់ពីរដ្ឋាភិបាលលោក បៃដន ឡើងកាន់មុខតំណែង បានចាត់ទុកចិនជា “គូប្រជែងដ៏សំខាន់បំផុតលើវិស័យយុទ្ធសាស្ត្រ” ដោយខុសឆ្គង ក្រោមការបញ្ជានៅពីក្រោយរបស់ក្រុងវ៉ាស៊ីនតោន អង្គការណាតូមានអាកប្បកិរិយាកាន់តែរឹងចចេសចំពោះប្រទេសចិន ។
លោក Stoltenberg អគ្គលេខាធិការអង្គការណាតូធ្លាប់និយាយត្រង់ៗថា នៅពេលអនាគត ត្រូវចាត់ទុកការឆ្លើយតបនឹង “ការគំរាមកំហែងចិន” ជាទីសំអាងដ៏សំខាន់សម្រាប់បន្តវត្តមានរបស់អង្គការណាតូ ។ ក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំកំពូលលើកនេះ ពិតមែនតែលោកបាននិយាយបានតែមាត់ថា “ចិនមិនមែនជាសត្រូវរបស់អង្គការណាតូនោះទេ” “ត្រូវរក្សាការប្រាស្រ័យទាក់ទង” ក៏ដោយ ប៉ុន្តែក៏បាននិយាយេះពាក្យខុសទំនងជាច្រើន ដូចជា “ចិនដីគោកបានគំរាមកំហែងដល់តៃវ៉ាន់” និង “ចិនបានពន្លឿនកិច្ចកសាងកម្លាំងយោធា” ជាដើម ។ ប្រការទាំងនេះបានបញ្ជាក់ថា ការចាត់ទុកចិនជា “សត្រូវស្រមើស្រមៃ” គឺក្លាយជាទង្វើដែលធ្វើឱ្យអង្គការណាតូមានវត្តមានជាបន្តបន្ទាប់ ។
គិតរហូតដល់បច្ចុប្បន្ននេះ ក្រោមកម្លាំងសម្ពាធរបស់វ៉ាស៊ីនតោន អង្គការណាតូលែងជាអ្នកតំណាងរបស់សន្តិសុខអឺរ៉ុបយូរហើយ តែបានក្លាយជាអ្នកគាំពារផលប្រយោជន៍របស់អាមេរិករួចទៅហើយ ។ រីឯអង្គការណាតូដែលប៉ិនប្រសប់ក្នុងការបង្ក “សត្រូវស្រមើស្រមៃ” ទើបជា “ការប្រកួតប្រជែងជាប្រព័ន្ធ” ដែលពិភពលោកទាំងមូលត្រូវប្រុងប្រយ័ត្នបំផុត ។
សូមយកវិបតិ្តអ៊ុយក្រែនជាឧទាហរណ៍ បន្ទាប់កើតមានវិបតិ្ត អាមេរិកបានជំរុញឱ្យរដ្ឋសមាជិកអង្គការណាតូដឹ កជញ្ជូនអាវុធជាច្រើនទៅកាន់អ៊ុយក្រែន បណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅជាបន្តបន្ទាប់ ។ សង្គ្រាមលើកនេះបានកើតឡើងនៅទឹកដីអឺរ៉ុប ហើយរដ្ឋសមាជិកអង្គការណាតូ ភាគច្រើនគឺជាប្រទេសអឺរ៉ុប ជាការធម្មតាណាស់ ក៏ជាប្រទេសរងគ្រោះដោយផ្ទាល់ពីសង្គ្រាមលើកនេះផងដែរ ។ ប្រទេសទាំងនេះគ្រវីទង់ជួយស្រែកបន្ទរឱ្យអាមេរិក ប៉ុន្តែខ្លួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
និយាយដោយសត្យានុម័ត នៅផ្ទៃក្នុងអង្គការណាតូ ក៏មានសំឡេងប្រកបដោយវិចារណញ្ញាណមួយចំនួនផងដែរ ។ ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានថ្លែងថា អង្គការណាតូជាអង្គការសនិ្ធសញ្ញាអាត្លង់ទិកខាងជើង តែជប៉ុនមិនស្ថិតនៅតំបន់ភាគខាងជើង នៃសមុទ្រអាត្លង់ទិកនោះទេ ។ សំឡេងបែបនេះត្រូវស្វែងរកគំនិតឯកភាពរួម កាន់តែច្រើននៅផ្ទៃក្នុងអង្គការណាតូ ។ បើសិនជាអង្គការណាតូទទូចដើរតាមអាមេរិក ធ្វើឱ្យអឺរ៉ុបមានភាពវឹកវររួច ហើយនៅចង់ធ្វើឱ្យអាស៊ីប៉ាស៊ីហ្វិកមានភាពច្របូកច្របល់ទៀត នោះតែអ្វីដែលពួកគេ នឹងទទួលបានគឺជាការធ្វើពហិការយ៉ាងដាច់ខាតជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន