(ប៉េកាំង)៖ កាលពីថ្ងៃទី១២ខែកក្កដា លោក Dai Bing តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា ការគ្រោងផែនការទូទៅស្តីពីសន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍ ដោយស៊ីចង្វាក់គ្នារវាងទីក្រុងនិងជនបទជា បញ្ហាដ៏សំខាន់នៅចំពោះមុខប្រទេសនានា សហគមន៍អន្តរជាតិគួរតម្កល់ទុកសន្តិសុខស្បៀងអាហារ ក្នុងឋានៈអាទិភាពនៃរបៀបវារៈអន្តរជាតិ ហើយជំរុញឱ្យអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងពេញលេញ ក៏ដូចជាគាំទ្រប្រទេសនានាស្វែងរក ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ថ្ងៃដដែល លោក Dai Bing បានថ្លែងក្នុងសន្និសីទពិសេសស្តីពីការចេញផ្សាយរបាយការណ៍ក្រោមចំណងជើងថា «សភាពការណ៍សន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភពិភពលោក» ថា សហគមន៍អន្តរជាតិគួរតែគាំទ្រ ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យពង្រីកផលិតកម្មស្បៀងអាហារ រក្សា «បន្ទាត់ក្រហម» នៃដីស្រែ ព្រមទាំងបង្កើនភាពធន់ក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ៕
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន