(ប៉េកាំង)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ២នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅភូមិមួយក្នុងខេត្ត Gansu ភាគពាយព្យនៃប្រទេសចិន។ នេះបើតាមប្រភពសង្គ្រោះបន្ទាន់ក្នុងតំបន់បានប្រាប់ China Media Group កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គ្រោះរអិលបាក់ដីខាងលើនេះ បានកើតឡើងនៅថ្ងៃច័ន្ទវេលាម៉ោង១១:៣៤យប់ នៅក្នុងភូមិ Zhangzigou នៅស្រុក Xiahe និងបានបន្សល់ឲ្យមនុស្ស ៧នាក់ត្រូវរងរបួស។ ដោយឡែគ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ កំពុងបន្តដំណើរការ។ មនុស្សសរុប ៣៣៦ នាក់ បានជម្លៀសចេញពីគេហដ្ឋាន ទៅរកជម្រកជាបណ្តោះអាសន្ន៕