(ប៉េកាំង)៖ កាលពីថ្ងៃទី១១ ខែកក្កដា លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានលើកឡើងក្នុងវេទិកានយោបាយជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជានិរន្តរភាពរបស់អង្គការសហប្រជាជាតិថា ការដែលប្រទេសជប៉ុនទទូច បង្ហូរទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ដែលមានចំណុះលើសពីចំនួន ១,៣ លានតោនទៅក្នុងសមុទ្រជាទង្វើមិនទទួលខុសត្រូវបំផុត ។

លោក Dai Bing បានលើកឡើងថា មហាសមុទ្រជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីទឹករបស់ភពផែនដី ហើយការការពារបរិស្ថានមហាសមុទ្រ គឺជាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល ។ អ្វីដែលអ្នកផងមានការព្រួយបារម្ភយ៉ាងខ្លាំង នោះគឺ រដ្ឋាភិបាលជប៉ុនមិនអើពើនឹងក្តីបារម្ភរបស់សហគមន៍អន្តរជាតិ និងការប្រឆាំងពីប្រទេសតាមមហាសមុទ្រប៉ាស៊ីហ្វិក និងប្រទេសកោះ ហើយទទូចសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ដែលមានចំណុះលើសពីចំនួន ១,៣ លានតោនទៅក្នុងសមុទ្រ។ ទង្វើបែបនេះនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ បរិស្ថានមហាសមុទ្រពិភពលោក ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាសុខភាពនិងអាយុជីវិតរបស់ ប្រជាជននៃបណ្តាប្រទេសនានា វាជាទង្វើមិនទទួលខុសត្រូវបំផុត ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវដោះស្រាយបញ្ហានេះយ៉ាងតឹងរ៉ឹង ចិនសូមដាស់តឿនឱ្យភាគីជប៉ុនប្រឈមមុខ នឹងក្តីកង្វល់ស្របច្បាប់និងសមហេតុផលរបស់ភាគីនានា ក៏ដូចជាបញ្ឈប់ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ហើយដោះស្រាយបញ្ហាទឹកសំណល់នុយក្លេអ៊ែរ តាមវិធីមានលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាពនិងមានតម្លាភាពយ៉ាងប្រាកដប្រជា ព្រមទាំងទទួលយកការពិនិត្យអង្កេតពីអន្តជាតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន