(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ផ្ដល់ភ្លើងបៃតងឱ្យស៊ុយអែត ចូល NATO ក្រោយវេតូអស់មួយឆ្នាំ
២៖ ប្រមុខការទូតអាស៊ាន នឹងជួបប្រជុំគ្នានៅឥណ្ឌូណេស៊ី ក្រោមស្រមោលជម្លោះមីយ៉ាន់ម៉ា និងភាពតានតឹងសមុទ្រចិនខាងត្បូង
">៣៖ កូរ៉េខាងជើង ចោទយន្តហោះស៊ើបការណ៍អាមេរិកជាថ្មីថា បំពានចូលតំបន់សេដ្ឋកិច្ចរបស់ខ្លួន ក្រោយព្រមានបាញ់ទម្លាក់
៤៖ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ធ្វើសមយុទ្ធយោធារួមគ្នា ចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់
៥៖ រុស្ស៉ី បើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ មុនកិច្ចប្រជុំកំពូល NATO ចាប់ផ្ដើម
៦៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក ពិភាក្សាគ្នាពីការធ្វើទំនើបកម្មយោធាតួកគី ជាមួយសមភាគីរបស់លោក