(អ៊ូហ្គង់ដា)៖ សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានចេញផ្សាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូកដែលពួកគេកំពុងធ្វើដំណើរបានក្រឡាប់នៅក្នុងទន្លេនីលក្នុងស្រុក Apac នៃតំបន់ភាគខាងជើងនៃប្រទេសអ៊ូហ្គង់ដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យប៉ូលីសអ៊ូហ្គង់ដា បាននិយាយថា ហេតុការណ៍ក្រឡាប់ទូកបានកើតឡើងនៅម៉ោង ៤ព្រឹកម៉ោងក្នុងស្រុក នៅពេលដែលកម្មករចំនួន ១៣នាក់សម្រេចចិត្តជិះទូកតូចមួយ ដើម្បីធ្វើដំណើរពីកំពង់ផែកុងហ្គោ ទៅកាន់កំពង់ផែ Masindi បន្ទាប់ពីសាឡាងដែលពួកគេធ្វើដំណើររាល់ដងលែងដំណើរនៅពេលនោះ។ ក្នុងចំណោមមនុស្សទាំង១៣នាក់ មាន៩នាក់បានស្លាប់ ចំណែក៤នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុដ៏សាហាវនេះបានកើតឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីឧបទ្ទវហេតុចំនួនពីរផ្សេងគ្នាបានកើតឡើងនៅបឹង Victoria បានសម្លាប់មនុស្សយ៉ាងតិច ៦នាក់។ គ្រោះថ្នាក់តាមទូកកើតឡើងជាញឹកញាប់នៅក្នុងបឹង និងទន្លេនៃប្រទេសអាហ្វ្រិកខាងកើត ដោយសារតែការផ្ទុកលើសទម្ងន់ និងអាកាសធាតុមិនល្អ៕