(ប៉េកាំង)៖ ការប្រកួតកីឡានិស្សិតសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១ នឹងសម្ពោធបើកធ្វើនៅក្រុងឆឹងទូប្រទេសចិន នៅពេលដ៏ខ្លីខាងមុខនេះ។ ទីក្រុងល្បីឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គមមួយនេះ មិនគ្រាន់តែមានខ្លាឃ្មុំផេនដា និងមានភាពស៊ីវិល័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីក្រុងធំ ដែលមានចំនួនប្រជាជនស្នាក់នៅលើសពី20លាននាក់ ហើយទំហំGDPប្រហែល 2ទ្រីលានយាន់ប្រាក់ចិន។ អ្នកស្នាក់នៅក្រុងឆឹងទូ ទទួលបានភាពកម្សាន្តសប្បាយពីទីក្រុងឧទ្យានដូចជាការ៖ បោះជំរំលម្ហែកាយក្នុងសួន ជិះកង់លេងកម្សាន្តតាមផ្លូវបៃតង ឡើងភ្នំមើលថ្ងៃរះ។ល។ ទីក្រុងនេះមានផ្ទៃដីជាង 1,4ម៉ឺនគីឡូម៉ែត្រការ៉េ អត្រាគ្រប់ដណ្តប់នៃព្រៃឈើ មានដល់ទៅ45% មានសួនជាង1300កន្លែង ប្រវែងផ្លូវមានគម្របបៃតងលើសពី5ពាន់គីឡូម៉ែត្រ។ល។
«ទីក្រុងជាកន្លែងដែលមានមនុស្សច្រើនស្នាក់នៅជាមួយគ្នា ការកសាងទីក្រុងចាំបាច់ត្រូវតម្កល់ការធ្វើឱ្យមហាជនស្នាក់ នៅប្រកបដោយផាសុកភាព និងសុខសប្បាយជាគោលដៅចម្បង គួរអភិរក្សនិងផ្តល់ធនធានដ៏ល្អបំផុតជូនប្រជាជន»។ ពេលលើកឡើងពីការងារអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសចិន លោក Xi Jinping អ្នកដឹកនាំប្រទេសចិនបានបញ្ជាក់ថា ត្រូវចងចាំថាត្រូវខិតខំបម្រើប្រជាជនដោយអស់ពីលទ្ធភាព។
កាលពីឆ្នាំ 2018 ពេលចុះទៅត្រួតពិនិត្យការងារនៅក្រុងឆឹងទូ លោក Xi Jinping បានលើកឡើងជាលើកទីមួយថាចិន ត្រូវផ្តោតលើការកសាងទីក្រុងឧទ្យាន ។ នៅឆ្នាំ2022 ឆឹងទូបានក្លាយជាគំរូនៃទីក្រុងឧទ្យានរបស់ចិន។ ប្រជាពលរដ្ឋមានជីវភាព កាន់តែសុខស្រួល កាន់តែល្អបវរ ធម្មជាតិ-មនុស្ស-ទីក្រុងអភិវឌ្ឍយ៉ាងសុខដុមរមនា នេះជាការស្វែងរកមាគ៌ាអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន ចំពោះការធ្វើបរិវត្តកម្មផ្លូវអភិវឌ្ឍន៍នៃទីក្រុងថ្មី និងទីក្រុងធំ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន