(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង ថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ មកកាន់តំបន់ឧបទ្វីបកូរ៉េ

២៖ ជនអន្តោប្រវេសន៍ យ៉ាងហោច ៣០០នាក់ បាត់ខ្លួន នៅឯសមុទ្រក្បែរកោះ Canary របស់អេស្ប៉ាញ

៣៖ អ្នកគាំទ្ររាប់រយនាក់ ប្រមូលផ្ដុំគ្នា បង្ហាញការគាំទ្រដល់លោក Pita មុនការបោះឆ្នោតរើស​​​​​នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

៤៖ អាហ្រ្វិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវរៀបចំដោយផ្ទាល់ ទោះជាមានដីកាចាប់ខ្លួនលោក ពូទីន

៥៖ អាល្លឺម៉ង់នឹងបញ្ជូនទ័ពទៅអូស្រ្តាលីជាលើកដំបូង ខណៈកំពុងបង្វែរការយកចិត្តទុកដាក់ មកកាន់ឥណ្ឌូ-ប៉ាស៉ីហ្វិក

៦៖ លោក Erdogan ថា បើ​ចង់ឱ្យតួកគីគាំទ្រស៊ុយអែតចូលជាសមាជិក NATO ទាល់តែប្រទេសតួកគីបានចូលជាមសាជិក EU ជាមុនសិន