(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយកាលពីថ្ងៃចន្ទថា ចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការរក្សាទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់កម្រិតទាំងអស់ នៅក្នុងវិស័យសេដ្ឋកិច្ច ស្របតាមការព្រមព្រៀងគ្នាដែលប្រមុខរដ្ឋទាំងពីរ បានឈានដល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅកោះបាលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងបានធ្វើការកត់សម្គាល់បែបនេះ នៅពេលធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ច រយៈពេលបួនថ្ងៃរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ទៅកាន់ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ៕