(ប៉េកាំង)៖ ផែនការដែលជប៉ុនបង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលទៅ ក្នុងសមុទ្របន្តបង្កឱ្យមានការតវ៉ាប្រឆាំងជាទូទៅ និងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។ បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់ប្រជាមតិ តាមបណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោកចំនួនពីរដង ក្នុងរយៈពេល៣ខែកន្លងមកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤.៨៥%បានថ្កោលទោសយ៉ាងខ្លាំងទៅលើទង្វើ ដែលប្រទេសជប៉ុនមិនអើពើការយកចិត្តទុកដាក់ និងការតវ៉ាប្រឆាំងពីសហគមន៍អន្តរជាតិ ដោយសម្គាល់ឃើញថា វាជាទង្វើមិនទទួលខុសត្រូវទាល់តែសោះ ចំនួនអ្នកផ្តល់បទសម្ភាសន៍ដែលកាន់ទស្សនៈដូចគ្នាបានកើនឡើង ៣.៦៤ភាគរយក្នុងរយៈពេល៣ខែកន្លងមក ។
ការព្រួយបារម្ភនិងការភ័យស្លន់ស្លោរបស់ប្រជាជន នៅទូទាំងពិភពលោកចំពោះផែនការដែលជប៉ុន បង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលទៅក្នុងសមុទ្រកំពុងរីករាលដាល ។ លទ្ធផលនៃការស្ទង់មតិមួយនេះ ត្រូវបានចេញផ្សាយ នៅលើវេទិកា CGTN ជាភាសាចំនួន ៥ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតសរុបជិត ៣ម៉ឺន ៤ពាន់នាក់ បានចូលរួមការបោះឆ្នោតព្រមទាំងលើឡើងទស្សនៈផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន