(ប៉េកាំង)៖ ថ្ងៃទី៨ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក De Cristofaro សមាជិកព្រឹទ្ធសភាអ៊ីតាលីបានបង្ហោះសារ តាមបណ្តាញទំនាក់ទំនងសង្គមថា ការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសអ៊ុយក្រែនគឺជា"ទង្វើឆ្កួតលីលា”មួយទៀតរបស់ភាគីអាមេរិកដែលគ្មានអំណោយផល ដល់សន្តិភាពនោះទេ។
លោក De Cristofaro បានសម្គាល់ឃើញថា ការផ្តល់អាវុធកាន់តែខ្លាំងក្លាវាបានត្រឹមតែបង្កើនការស្លាប់និងរបួសប៉ុណ្ណោះ ដែលបណ្តាលឱ្យស្ថានការណ៍កាន់តែឡើងកម្តៅ តែគ្មានលទ្ធភាពបញ្ចប់សង្រ្គាមយ៉ាងពិតប្រាកដនោះឡើយ។ សហគមន៍អន្តរជាតិ គួរជំរុញយ៉ាងសកម្មនូវការឈប់បាញ់គ្នានិងការចរចា ដើម្បីជៀសវាងកុំឱ្យពិភពលោកធ្លាក់ក្នុងជ្រោះមរណៈ៕