(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជប៉ុនប្រារព្ធខួប១ឆ្នាំ នៃឃាតកម្មអតីតនាយករដ្ឋមន្រ្តីជប៉ុន ស៉ីនហ្សូ អាបេ

២៖ UN ថ្កោលទោសចំនួនប្រជាជនស្លូតត្រង់ដែលបានស្លាប់ អំលុងសង្រ្គាមរយៈពេល៥០០ថ្ងៃមកនេះ នៅអ៊ុយក្រែន

៣៖ អ៊ុយក្រែន ប្តេជ្ញាថានឹងប្រើគ្រាប់បែកចង្កោម តែលើទឹកដីដែលត្រូវដណ្តើមកាន់កាប់ប៉ុណ្ណោះ

៤៖ NATO បញ្ចេញសាច់ដុំយោធា ទៅក្បែររុស្ស៉ី និងបេឡារុស ដើម្បីការពារកិច្ចប្រជុំកំពូលនៅលីទុយអានី

៥៖ ប្រមុខការទូតអាមេរិក នឹងជំរុញឱ្យអាស៊ានប្រកាន់ជំហរម៉ឺងម៉ាត់ជាងមុន លើមីយ៉ាន់ម៉ានិងចិន អំលុងកិច្ចប្រជុំនៅឥណ្ឌូណេស៉ី

៦៖ មនុស្សសរុបយ៉ាងហោច៥០នាក់ស្លាប់ នៅប្រទេសប៉ាគីស្ថាន ដោយសារទឹកជំនន់នៃភ្លៀងមូសុង