(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោកXi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ក្នុងពេលចុះត្រួតពិនិត្យការងារនៅខេត្តJiangsuថា ខេត្តJiangsuមានគុណសម្បត្តិធំដូចជា មូលដ្ឋានគ្រឹះឧស្សាហកម្មដ៏រឹងមាំ ធនធានវិទ្យាសាស្ត្រនិងការអប់រំសម្បូរបែប បរិយាកាសអាជីវកម្មល្អ និងទីផ្សារដ៏ធំ ខេត្តJiangsuមានសមត្ថភាពនិងទំនួលខុសត្រូវការនាំមុខនិងធ្វើជាគំរូក្នុងការជំរុញទំនើបកម្មបែបផែនចិន។

ខេត្តJiangsuត្រូវអនុវត្តឱ្យបានពេញលេញនិងត្រឹមត្រូវនូវ គំនិតអភិវឌ្ឍន៍ថ្មី បន្តខិតខំធ្វើជាគំរូក្នុងកំណែទម្រង់និងកែច្នៃប្រឌិតថ្មី និងជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ខិតខំធ្វើជាគំរូក្នុងការបម្រើទូទាំងប្រទេសដើម្បីកសាង និម្មាបនកម្មអភិវឌ្ឍន៍ថ្មី ហើយដើរទៅជួរមុខក្នុងការសម្រេចបាន នូវទំនើបភាវូបនីយកម្មសង្គមនិយម ខិតខំជំរុញការអនុវត្តថ្មីរបស់ខេត្ត Jiangsu ក្នុងទំនើបកម្មបែបផែនចិន ហើយសរសេរជំពូកថ្មី ក្នុងការកសាងទំនើបកម្ម Jiangsuថ្មីដែលមាន "សេដ្ឋកិច្ចខ្លាំង ប្រជាជនមានលុយ បរិយកាសស្រស់ស្អាត និងសង្គមក៏មានអរិយធម៌ខ្ពស់ "៕

វិទ្យុមិត្តភាពកម្ពុជាចិន