(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping អ្នកដឹកនាំកំពូលចិនបានអញ្ជើញទៅពិនិត្យការងារនៅខេត្តJiangsu ភាគខាងកើតចិនជាប់នឹងសមុទ្រ។ លោកបានលើកឡើងថា ចាត់ទុកខេត្តJiangsu ជាគំរូ កសាងប្រព័ន្ធឧស្សាហកម្មទំនើបរបស់ចិន ដែលផ្តោតសំខាន់លើឧស្សាហកម្មផលិតកម្មជឿនលឿននិងសេដ្ឋកិច្ចជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន។
*តើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងឧស្សាហកម្មផលិតកម្មទំនើបមានទំនាក់ទំនងយ៉ាងណា?
តាមទស្សនគំនិតអភិវឌ្ឍថ្មីនៃការធ្វើអភិបាលកិច្ចនៃបក្សកុម្មុយនីស្តចិន «ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ជាភារកិច្ចចម្បង។ លោក Xi Jinping បានពន្យល់ថា «សេដ្ឋកិច្ចចិនកំពុងបង្វិលពីកំណើនមានល្បឿនលឿនទៅជាអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បណ្តាឧស្សាហកម្មបណ្តាសហគ្រាសត្រូវឆ្ពោះទៅតាមទិសដៅនេះយ៉ាងម៉ឺងម៉ាត់។» តើចិននឹងអភិវឌ្ឍសេដ្ឋកិច្ចដោយគុណភាពខ្ពស់តាមរបៀបណា? មាគ៌ាគន្លឹះគឺបង្កើនការកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើប។
*តើប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើបមានខ្លឹមសារណាខ្លះ?
ការកំណត់អំពីយុទ្ធសាស្ត្រជាតិនៃបក្សកាន់អំណាចប្រទេសចិន ប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើបរួមមាន៖ ផលិតកម្មបែបជឿនលឿន ឆ្លាតវៃ និងបៃតង, ឧស្សាហកម្មងើបឡេីងថ្មីមានលក្ខណៈយុទ្ធសាស្ត្រដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា AI ជីវសាស្ត្រ ថាមពលថ្មី សារធាតុថ្មី អេកូជាដើម, សេវាកម្មទំនើបដែលតភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយផលិតកម្មទំនើបនិងកសិកម្មទំនើប, ឧស្សាហកម្មឌីជីថលដែលតភ្ជាប់យ៉ាងជ្រាលជ្រៅនឹងសេដ្ឋកិច្ចជាក់ស្តែង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។
* ហេតុអ្វីលោក Xi Jinping បានខំជំរុញចិនឱ្យកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើប?
បទពិសោធន៍អភិវឌ្ឍន៍នៃពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចជាក់ស្តែងនិងផលិតកម្មជាសសរទ្រង់ នៃការរីកចម្រើនយ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចជាតិ។ បន្ទាប់ពីបានខិតខំអភិវឌ្ឍអស់រយៈពេលជាង៤០ឆ្នាំ ប្រទេសចិនបានមានភាពប្រៀបនាំមុខ ក្នុងវិស័យផលិតកម្ម ជាប្រទេសតែមួយគត់លើសកលលោកដែលមានប្រភេទឧស្សាហកម្មទាំងអស់នៃកំណត់ដោយអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ក្នុងវិស័យមួយចំនួនដូចជាបច្ចេកវិទ្យាបន្ទះឈីប ឧបករណ៍សារធាតុ semiconductor ម៉ាស៊ឺនយន្តហោះជាដើមរបស់ចិន នៅអនខ្សោយជាងប្រទេសដទៃមួយចំនួន។ បច្ចុប្បន្ននេះខ្សែសង្វាក់ផលិតកម្មរបស់ចិនប្រឈមមុខ នឹងហនិភ័យសុវត្ថិភាពដ៏ធ្ងន់ធ្ងរ ដែលបង្កើតដោយកត្តាអន្តរជាតិនិងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន ដូចជាអាមេរិកដាក់កំហិតខាងវិស័យបច្ចេកវិទ្យាខ្ពស់លើចិនដោយចេតនាជាដើម ដែលបានជំរុញឱ្យលោក Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើប។
* តើលោក Xi Jinping ចាត់ចែងការកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើបរបស់ចិនតាមយ៉ាងណា?
ក្នុងអំឡុងពេលត្រួតពិនិត្យការងារនៅខេត្តJiangsu លោក Xi Jinping បានចាត់ចែងពីការងារនេះថា៖ ទីមួយ ត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំលើសេដ្ឋកិច្ចជាក់ស្តែង ពន្លឿនការកសាងប្រព័ន្ធឧស្សាកម្មទំនើបដែលជាសសរទ្រទ្រង់សម្រាប់ ផលិតកម្មជឿនលឿន។ ទីពីរ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាបន្តបំផុសរីកចម្រើន ខណៈសហគ្រាសចិនត្រូវបន្តលើកកម្ពស់ឲ្យ ឧស្សាហកម្មផលិតមានលទ្ធផល កាន់តែច្រេីននិងលេីកកម្ពស់កម្រិតបច្ចេកវិទ្យាខ្ពស់ប្រែទៅជាឧស្សាហកម្ម។ ទីបី ធ្វើឱ្យបច្ចេកវិទ្យាគន្លឹះនិងផលិតផលស្នូល កាន់តែប្រសើរឡើងកាន់តែជឿនលឿន ជំរុញភាពឆ្លាតវៃភាវូបនីយកម្មនៃបច្ចេកវិទ្យាថ្មី ដើម្បីបង្កើនសមត្ថភាពការពារ រ៉ាប់រង និងផ្គត់ផ្គងនៃសន្តិសុខថាមពលជាតិ។
* តើការដែលចិនបង្កើតប្រព័ន្ធផលិតកម្មទំនើបមានសារៈអ្វីចំពោះពិភពលោក?
ខ្លឹមសារសំខាន់មួយនៃទស្សនៈគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping គឺ «ជំរុញឱ្យចិនបើកទូលាយដោយកម្រិតខ្ពស់ចំពោះខាងក្រៅ»។ លោក Xi Jinping បានបញ្ជាក់ក្នុងដំណើរពិនិត្យការងារថា ប្រទេសចិននឹងឱ្យមានការតភ្ជាប់រវសង ក្នុងប្រទេសនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក បន្តប្រើប្រាស់មធ្យោបាយថ្មីនិងចាត់វិធានការថ្មីនៃការច្នៃប្រឌិត ដើម្បីទាក់ទាញមូលធុនអន្តរជាតិ បន្តបើកទូលាយសម្រាប់ ចិនក្នុងកសាងមជ្ឈមណ្ឌលបើកទូលាយទៅមកជាមួយសកលលោក បន្តជំរុញពាណិជ្ជកម្មអន្តរជាតិអភិវឌ្ឍយ៉ាងនវានុវត្តន៍ ដើម្បីពង្រឹងនិងពង្រីកទីផ្សារអន្តរជាតិ៕
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន