(ប៉េកាំង)៖ រសៀលថ្ងៃទី៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជេីញចុះទៅត្រួតពិនិត្យការងារនៅក្រុង Suzhouខេត្តJiangsu លោកបានទៅដល់ឧទ្យានឧស្សាហកម្មក្រុងSuzhouនិងតំបន់រមណីយដ្ឋានមហា វិថីវប្បធម៌ប្រវត្តិសាស្ត្រPingjiang ដើម្បីស្វែងយល់ពីសភាពការណ៍កសាងឧទ្យានឧស្សាហកម្មបច្ចេកទេសខ្ពស់និងសហគ្រីសចិនធ្វើការច្នៃប្រឌិតថ្មី។

សូមបញ្ជាក់ថា ឧទ្យាន ឧស្សាហកម្មក្រុងSuzhou ទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាលឱ្យ បង្កើតនិងកសាងបន្ទប់ពិសោធន៍ជាតិចិន មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាថ្នាំជីវសាស្ត្រជាតិចិន មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាសារធាតុ semiconductor ជំនាន់ទីបី និងតំបន់ពិសោធន៍អភិវឌ្ឍបែបច្នៃប្រឌិតថ្មី បញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ចិន។ អត្រានៃទំហំតម្លៃឧស្សាហកម្មបច្ចេកវិទ្យាថ្មី និងខ្ពស់ និងអត្រានៃទំហំតម្លៃឧស្សាហកម្មទើបងើបឡើងថ្មី ដែលមានលក្ខណៈយុទ្ធសាស្ត្រក្នុងចំណោមតម្លៃសរុប ឧស្សាហកម្មទ្រង់ទ្រាយធំត្រូវជា ៧៤.៨% និង ៥៨.៥% ដោយឡែកពីគ្នា។

ចំណែកសហគ្រាសHYC Technology ក្រុងSuzhou ជាសហគ្រីសបច្ចេកវិទ្យាបង្កើតឡើងដោយក្រុមធនធានមនុស្ស ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេសហើយត្រឡប់មកមាតុប្រទេស តាំងពីឆ្នាំ២០០៥។ សហគ្រាសនេះផលិតឧបករណ៍សារធាតុ semiconductor ទំហំតម្លៃផលិតកម្មនៅឆ្នាំ២០២២ បានលើសពី២០០០លានយាន់ប្រាក់ចិន។ សហគ្រាសនេះផ្តោតលើការស្រាវជ្រាវនិងផលិតឧបករណ៍ស្តង់ ពិនិត្យជំនាញការដូចជាបន្ទះឈីបជាដើម និងផលិតកម្មឧស្សាហកម្មឆ្លាតវៃដែល បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតនៅប្រទេសមួយចំនួនដូចជាអាមេរិក សិង្ហបុរី កូរ៉េខាងត្បូងជាដើម។

ព្រឹកថ្ងៃទី៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅត្រួតពិនិត្យការងារ តាមតំបន់មហាវិថីវប្បធម៌ប្រវត្តិសាស្ត្រ Pingjiang ដែលជាតំបន់ទេសចរណ៍បុរាណរបស់ក្រុង Suzhou ដើម្បីស្វែងយល់ពីការអភិរក្សនគរបុរាណ ខាងវប្បធម៌និងប្រវត្តិសាស្ត្រ។ តំបន់នេះមានទំហំសរុប ១១៦.៥ ហិកតា មានប្រវត្តិសាស្ត្រជាង២៥០០ឆ្នាំ ប្លង់ផ្លូវបច្ចុប្បន្នគឺអភិរក្សដូចគ្នានឹង ការសរសេរក្នុង «ផែននគរPingjiang» នៃរជ្ជកាលSONG ដែលជាតំបន់វប្បធម៌និងប្រវត្តិសាស្ត្រ នៃនគរបុរាណSuzhou ត្រូវបានអភិរក្សយ៉ាងល្អទាំងស្រុងរហូតដល់សព្វថ្ងៃនេះ។

រសៀលថ្ងៃទី៦ខែកក្កដា លោក Xi Jinpingបានធ្វើដំណើរទៅកាន់ទីក្រុង Nanjing ខេត្ត Jiangsuដោយបានពិនិត្យការងារនៅមន្ទីរពិសោធន៍ Zijinshan និងក្រុមហ៊ុន NARI ដើម្បីស្វែងយល់អំពីស្ថានភាពនៃការសិក្សាស្រាវជ្រាវ អំពីកិច្ចការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ ការអភិវឌ្ឍផលិតកម្មជឿនលឿន និងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាដើម។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ Zijinshan ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨គឺជាវេទិកាច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមួយដែល ត្រូវបានសហការគ្នាសាងសង់ដោយខេត្ត Jiangsu និងក្រុង Nanjingផ្តោតសំខាន់លើមុខងារសុវត្ថិភាព នៃបណ្តាញអ៊ីនធឺណេតនាពេលអនាគតអនុវត្ត ការសិក្សាស្រាវជ្រាវជាមូលដ្ឋាននិងឈានមុខមន្ទីរពិសោធន៍ Zijinshan បានប្រមូលផ្តុំក្រុមអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាង ១០០០ នាក់សម្រេចបាននូវសមិទ្ធផលឈានមុខគេ លំដាប់ពិភពលោកមួយចំនួនលើស័យបណ្តាញទូរគមនាគមន៍ B5G/6G នាពេលអនាគត និងសុវត្ថិភាពបណ្តាញអ៊ីនធឺណេតជាដើម៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន