(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី៤ខែកក្កដា។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍ពិភពលោកមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង សង្គមមនុស្សជាតិបានប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគឺជាចរន្តយុគសម័យដែលមិនអាចរារាំងបានទេ។
យើងគួរតែបង្កើនការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ឱ្យតភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់បណ្តាប្រទេសនានានិងគំនិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ធ្វើឱ្យស៊ីជម្រៅនូវសេរីភាពនិងកិច្ចសម្រួល ពាណិជ្ជកម្មនិងការវិនិយោគ ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធនៃច្រក ការដឹកជញ្ជូនតាមច្រកអន្តរជាតិក្នុងតំបន់ ធានាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ។ ឆ្នាំនេះគឺជាខួប១០ឆ្នាំ ដែលខ្ញុំលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិននឹងបើកធ្វើវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ ស្វាគមន៍ភាគីនានាចូលរួមសកម្មភាពនៃវេទិកា ដើម្បីរួមគ្នាត្រួសត្រាយផ្លូវសុភមង្គល ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ និងកាន់តែវែងឆ្ងាយ៕
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន