(ប៉េកាំង)៖ រយៈពេល៦ឆ្នាំកន្លងមក ចាប់ពីផែនទីក្លាយជាទីក្រុងថ្មីពិតៗ Xiong`an ដែលជាក្រុងទើបបង្កើតថ្មីមួយដែលមានកម្រិតខ្ពស់ និងទំនើបភាវូបនីយកម្មរបស់ចិនកំពុងសាងសង់ជាបណ្តើរៗ។

៦ ឆ្នាំកន្លងទៅ លោក Xi Jinping បានចុះត្រួតពិនិត្យការងារចំនួន៣លើកនៅតំបន់ Xiong`an ផ្ទាល់ មធ្យោបាយធ្វើដំណើរបានផ្លាស់ប្ដូររហូត។ កាលពីលើកដំបូង លោកបានជិះឡានក្រុង កាលនោះគឺខែកុម្ភៈឆ្នាំ២០១៧ លោកបានចេញដំណើរពីចំណុចកណ្ដាលក្រុងប៉េកាំង ឆ្ពោះទៅកាន់ទិសខាងត្បូងចម្ងាយជាង១០០គីឡូម៉ែត្រ បានទៅដល់ដីស្រែមួយកន្លែងនៅស្រុកAnxin ខេត្តHebei ។ ក្នុងឆ្នាំ២០២៣នេះ លោកបានជិះរថភ្លើងល្បឿនលឿនម៉ាក Fuxing ដែលជាផលិតដោយប្រទេសចិន ចំណាយពេលត្រឹមតែ ៥០ នាទីក៏បានទៅដល់គោលដៅ ពោលគឺក្រុងថ្មីនេះស្ថិតក្នុង “រង្វង់ធ្វើដំណើររយៈពេលមួយម៉ោងនៃរដ្ឋធានី”។

ក្រុង Xiong`an ជាក្រុងពេលអនាគត ជាក្រុងរបស់ប្រជាជន។ អ្នកកសាង អ្នកបំលាស់ទីមកថ្មី អ្នកបង្កើតអាជីវកម្មក៏មានកសិករផងដែរនោះបានក្លាយទៅជា“ជនជាតិដើម”នៃទីក្រុងនេះ។ លោក Xi Jinping បានបញ្ជាក់ច្បាស់ណាស់អំពីការកសាងនិងអភិវឌ្ឍទីក្រុងដោយបានលើកឡើងថា៖ «កសាងក្រុងស្អាតថ្មី ដើម្បីផ្តល់ជីវភាពរស់នៅ កាន់តែល្អប្រសើរជូនប្រជាជន» «ផ្តល់សេវាសាធារណៈល្អប្រសើរនិងការងារគ្រប់គ្រង ក្រុងដ៏លម្អិតជូនប្រជាជន វាជាចំណុចសំខាន់នៃអភិបាលកិច្ចក្រុង» « ក្នុងចំណុចលម្អិតរៀបចំកសាងផែនទីអភិវឌ្ឍទីក្រុង ត្រូវគិតពិចារណានូវតម្រូវការរបស់មហាជន ដែលចង់ទទួលបានជីវិតកាន់តែងាយស្រួលនិងល្អប្រសើរ» «រដ្ឋបាលត្រូវតាមដានរឿងរ៉ាវដែលមហាជនរស់នៅក្នុងសហគមន៍ខ្វល់ចិត្ត ព្រួយបារម្ភនិងចាប់អារម្មណ៍ ហើយដោះស្រាយបណ្តើរៗ »

"កន្ត្រកបន្លែ" "ពាងអង្ករ" "ថាសផ្លែឈើ" មិនថាបម្រើការងារនៅទីមូលដ្ឋានឬនៅរដ្ឋាភិបាលមជ្ឈិម លោក Xi Jinping សុទ្ធតែយកចិត្តទុកដាក់ខ្លាំងចំពោះកិច្ចការជីវភាពរស់នៅរបស់មហាជន ព្រមទាំងចាត់ទុកជាខ្លឹមសារសំខាន់នៃការងារអភិបាលកិច្ច ធាតុពិតនៃការធ្វើទំនើបកម្មគឺទំនើបកម្មរបស់មនុស្ស។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃថា ក្រុង Xiong`an ជាគំរូរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិនកំពុងឆ្លង “ដំណើរការធ្វើនគររូបនីយកម្មទ្រង់ទ្រាយធំបំផុត ដោយល្បឿនលឿនបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ” ។ ខណៈពេលកំពុងរុករកមាគ៌ាថ្មី ដើម្បីកសាងទីក្រុងទំនើប ចិនបានចាត់ទុកប្រជាជនជាស្នូលក្នុងគោលនយោបាយអភិបាលកិច្ច៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន