(ប៉េកាំង)៖ ថ្ងៃទី ៣ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ ការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ខាងអរិយធម៌លើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូង របស់អ្នកជំនាញបរទេសខាងការសិក្សាពីប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ប្រជាជាតិទាំងអស់ក្នុងពិភពលោក បានបង្កើតអរិយធម៌ប្រកបដោយលក្ខណៈពិសេស និងនិមិត្តសញ្ញារៀងៗខ្លួន។ ការផ្លាស់ប្តូរប្រកបដោយសមភាព និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ផ្សេងៗគ្នា នឹងផ្តល់នូវការណែនាំខាងស្មារតីដ៏ខ្លាំងក្លាសម្រាប់មនុស្សជាតិ ក្នុងការដោះស្រាយបញ្ហាលំបាកនៃសម័យកាល និងសម្រេចការអភិវឌ្ឍរួម។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិ ប្រកបដោយសន្តិភាព ការអភិវឌ្ឍ សមភាព សច្ចធម៌ ប្រជាធិបតេយ្យភាព និងសេរីភាព អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងឆ្លងផុតឧបសគ្គខាងអរិយធម៌ តាមរយៈការផ្លាស់ប្តូរខាងអរិយធម៌ ឆ្លងផុតជំទាស់ខាងអរិយធម៌ តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ឆ្លងផុតវិសាលភាពខាងអរិយធម៌ តាមរយៈបរិយាប័ន្នខាងអរិយធម៌ ពួតដៃគ្នាដើម្បីជំរុញអរិយធម៌របស់មនុស្សជាតិឱ្យវិវឌ្ឍរីកចម្រើន។ លោកសង្ឃឹមថា អ្នកជំនាញបរទេសខាងការសិក្សា ពីប្រទេសចិនជុំវិញពិភពលោកក្នុងនាមជា អ្នកតភ្ជាប់អរិយធម៌រវាងចិននិងបរទេស ធ្វើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងន័យបង្កើនការទាក់ទងខាងវប្បធម៌រវាងចិននិងបរទេស ព្រមនិងបង្កើនការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន