(ប៉េកាំង)៖ រសៀលថ្ងៃទី ៣០ ខែមិថុនា ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំសិក្សាជាសមូហភាពលើកទី ៦ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកបានគូសបញ្ជាក់ថា ភេរកិច្ចដ៏ធំនិងសំខាន់ដែលត្រួសត្រាយអត្ថន័យថ្មី នៃប្រទេសចិនភាវូបនីយកម្មនិងយុគសម័យភាវូបនីយកម្ម នៃម៉ាក្សនិយមជាទទួលខុសត្រូវ ប្រវត្តសាស្រ្តដ៏ម៉ឺងម៉ាត់របស់សមាជិកបក្សកុម្មុយនីស្តចិន។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានឈរលើមូលដ្ឋានលើបទពិសោធប្រវត្តសាស្រ្ត លើកឡើងនិងអធិប្បាយពីវិធីសាស្ត្រតាមបែបវិទ្យាសាស្រ្ត នៃការជំរុញដល់ការច្នៃប្រឌិតថ្មីទ្រឹស្តី ដូចជា "ការផ្សារភ្ជាប់ពីរ" និង "អ្វីដែលត្រូវប្រកាន់ខ្ជាប់ ៦ ចំណុច" ជាដើម ដែលបានផ្តល់គោលការណ៍ជាមូលដ្ឋានសម្រាប់ការបន្តជំរុញដល់ការរច្នៃប្រឌិតថ្មីទ្រឹស្តីរបស់បក្ស ដូច្នេះយើងត្រូវប្រកាន់ខ្ជាប់ឱ្យបានល្អ និងប្រើប្រាស់ឱ្យបានល្អ៕

អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន