(ប៉េកាំង)៖ លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីសម្ពោធបើកនៃវេទិកាសន្តិភាពពិភពលោកលើកទី ១១ និងថ្លែងសុន្ទរកថា ។ ភ្ញៀវកិត្តិយសជាង ៤០០ រូបបានអញ្ជើញចូលរួមពធីបើក រួមទាំងលោក Rousseff ទេសភិបាលធនាគារអភិវឌ្ឍន៍ថ្មី និងជាអតីតប្រធានាធិបតីប្រេស៊ីល លោក Ivanov អតីតលេខាក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Vilayyoda អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងអតីតអ្នកនយោបាយផ្សេងទៀតអង្គទូតប្រចាំ នៅប្រទេសចិននៃប្រទេសនានា និងអ្នកជំនាញបញ្ញវន្តជាដើម ។
លោក Han Zheng បានថ្លែងថា ប្រទេសចិនរីករាយសហការរជាមួយប្រទេសនានា ក្នុងការរួមគ្នាគាំពារសន្តិភាព និងសន្តិសុខពិភពលោក ស្វែងរកការអភិវឌ្ឍនិងវិបុលភាពសកល ផ្តួចផ្ដើមការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក លើវិស័យអរិយធម៌និងចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍ សន្តិសុខនិងអរិយធម៌របស់មនុស្សជាតិ ។ លោក Han Zheng បានលើកឡើងសំណើរចំនួនបួន ៖ ទី ១ ប្រកាន់ខ្ជាប់នូវភាពឯករាជ្យម្តាស់ការនិងការគោរពគ្នាទៅវិញទៅមក ។ ទី ២ ដោះស្រាយជម្លោះតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា ។ ទី ៣ គាំពារយ៉ាងមុតមាំចំពោះពហុភាគីនិយម ។ ទី ៤ ជំរុញឱ្យមានបរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅនិងដល់គ្នានិងឈ្នះ-ឈ្នះ ។
លោក Han Zheng បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាទំនើបកម្ម ដែលដើរតាមមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិភាព ។ ប្រទេសចិនគឺជាអ្នកផ្តួចផ្តើម អ្នកកសាងនិងអ្នកគាំពារសន្តិភាពពិភពលោក យ៉ាងដាច់ខាតមិនងាករេ ហើយរីករាយសហការជាមួយក្នុបណ្តាប្រទេសដែលស្រឡាញ់ សន្តិភាពនិងខិតខំអភិវឌ្ឍទាំងអស់ នៅលើពិភពលោក ដើម្បីជួយគ្នាទៅវិញទៅមក និងដើរតាមផ្លូវដ៏ធំទូលាយឆ្ពោះទៅរកសន្តិភាពយូរអង្វែងនិងសន្តិសុខសកល៕
វិទ្យុមិត្តភាពកម្ពុជាចិន