(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក បៃដិន នឹងទទួលស្វាគមន៍នាយករដ្ឋមន្រ្តីស៊ុយអែត នាសប្តាហ៍ក្រោយ ដើម្បីជជែកអំពី NATO និងអ៊ុយក្រែន
២៖ អ្នកការទូតនិងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់ទៀត ចាកចេញពីប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញ
៣៖ ប្រព័ន្ធការពារដែនអាកាសប្រទេសស៉ីរី ឆ្លើយតបការវាយប្រហារមីស៉ីលរបស់អ៉ីស្រាអែល
៤៖ មនុស្ស៧១៩នាក់ ត្រូវបានចាប់ខ្លួន កំលុងកុបកម្មហិង្សាយប់ថ្ងៃទី៥ នៅប្រទេសបារាំង
៥៖អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើទីក្រុងកៀវ ក្រោយស្ងាត់ជិត២សប្តាហ៍
៦៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមជាតិ ឈប់ប្រកាន់ជំហរទន់ជ្រាយដាក់កូរ៉េខាងជើង