(កៀវ)៖ មន្រ្តីយោធាអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសនាពេលយប់ សាជាថ្មីលើទីក្រុងកៀវនិងតំបន់នៅជុំវិញ ក្រោយខកខានអស់រយៈពេល១២ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ក្នុងការវាយប្រហារខាងលើ រួមមានដ្រូនអត្តឃាត សាហ៉ីដ (Shahed) ដែលផលិតដោយអ៉ីរ៉ង់៨គ្រឿង ព្រមទាំងមីស៉ីលគ្រូស៣គ្រាប់ ហើយអាវុធទាំងនោះ ត្រូវប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បាញ់កម្ទេចចោលបានទាំងអស់ នៅពេលពួកវាកំពុងហោះសំដៅមករកគោលដៅ។ ទោះជាយ៉ាងនេះក៏ដោយ លំនៅឋានឯកជន៣ខ្នង បានរងការខូចខាត ដោយសារកម្ទេចដ្រូនធ្លាក់មកចំនៅក្នុងតំបន់កៀវ ដែលជាតំបន់នៅជុំវិញរដ្ឋធានីកៀវ ជាហេតុនាំឱ្យមនុស្សម្នាក់រងរបួស។
គួរបញ្ជាក់ថា ទីក្រុងកៀវនិងតំបន់ជុំវិញ ព្រមទាំងតំបន់មួយចំនួនទៀត នៅភាគកណ្តាលនិងភាគខាងកើតអ៊ុយក្រែន បានស្ថិតក្រោមការបន្លឺស៉ីរ៉ែនប្រកាសអាសន្ន ពីការវាយប្រហារតាមផ្លូវអាកាស សម្រាប់រយៈពេលប្រហែល១ម៉ោង កាលពីក្រោយម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ (ពេលវេលានៅអ៊ុយក្រែន)៕