ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣!
01-07-2023 21:57
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេបញ្ជាការអ៊ុយក្រែន ខកចិត្តចំពោះការខ្វះខាតអាវុធ ដែលសន្យាផ្ដល់ដោយលោកខាងលិច សម្រាប់ប្រតិបត្តិការវាយបក
២៖ អ៊ុយក្រែន ដាក់ទណ្ឌកម្មលើបុគ្គលជាង ១៩២នាក់ភាគច្រើនជាជនជាតិរុស្ស៉ី និងអង្គភាពជាង ២៩១
៣៖ លោក ម៉ាក្រុង ពន្យារពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់ ចំពេលមានវិបត្តិក្នុងស្រុក
៤៖ បារាំង ដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដើម្បីបង្ក្រាបកុបកម្មដ៏ហិង្សា
៥៖ ប្រមុខចារកម្មអាមេរិក CIA ធ្វើទស្សនកិច្ចជាសម្ងាត់ ទៅកាន់អ៊ុយក្រែន
៦៖ ជប៉ុន អះអាងថានាវាចម្បាំងរុស្ស៉ី ធ្វើសកម្មភាពក្បែរតៃវ៉ាន់ និងកោះ Okinawa