(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយនៅថ្ងៃសៅរ៍នេះដើម្បីដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំលើបុគ្គលចំនួន ១៩២នាក់ដែលភាគច្រើនជាជនជាតិរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។
ទណ្ឌកម្មថ្មីចុងក្រោយនេះ ក៏ប៉ះពាល់ដល់អង្គភាពរុស្ស៉ីចំនួន២៩១ដែលរួមមាទាំងរោងចក្រ និងអាជីវកម្មរុស្ស៉ីផងដែរ។ រីឯក្រុមហ៊ុនបេឡារុស ហ្សកហ្ស៊ី និងកាហ្សាក់ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានដាក់ក្រុមហ៊ុនអាកាសចរណ៍ Georgian Airways របស់ប្រទេសហ្សកហ្ស៉ី ដែលទើបនឹងចាប់ផ្តើមបើកជើងហោះហើរត្រង់ជាមួយរុស្ស៉ីឡើងវិញទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ហើយប្រធានក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំ៕