(ប៉េកាំង)៖ ប៉ុន្មានថ្ងៃមុននេះ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ចប់ហើយ។ លក្ខណៈពិសេសលេចធ្លោបំផុត នៃដំណើរ ទស្សនកិច្ចនៅប្រទេសចិនរបស់លោក Blinken គឺ«លើកដំបូងចំនួន៥» ៖ ទី១ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូង ដោយគ្មាន ការអញ្ជើញពីប្រទេសចិន។ ទី២ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងដែលភាគីអាមេរិកបានស្នើសុំប្រទេសចិនជាច្រើនលើក ប្រទេសចិនទើបអនុញ្ញាត។ ទី៣ នេះគឺជាដំណើរ ទស្សនកិច្ចនៅប្រទេសចិនរបស់លោក Blinken ជាលើកដំបូង។ ទី៤ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូង ចាប់តាំងពីលោក Biden ឡើងកាន់មុខតំណែងមក។ ទី៥ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មក។
ហេតុអ្វីបានជាអាមេរិកលាបពណ៌ និងមួលបង្កាច់ប្រទេសចិន ហើយបំផុសសង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យាដោយឯកតោភាគីសំដៅចំពោះប្រទេសចិនជាបន្តបន្ទាប់ផង ប៉ុន្តែមួយផ្នែកទៀតអាមេរិកក៏ទទូចចង់បំពេញទស្សនកិច្ចនៅប្រទេសចិនផង? ទីមួយ គឺដោយសារកត្តាជម្លោះផ្ទៃក្នុងខាងនយោបាយរបស់អាមេរិក។ ក្រសួងការបរទេសអាមេរិក ស្មើនឹងក្រសួងការបរទេសចិន។ ដើមឡើយ ក្រសួងការបរទេសអាមេរិកទទួលបន្ទុកការងារការទូតជាប់រហូត ប៉ុន្តែក្រោយពីសង្គ្រាមលោកលើកទី២កាលពីឆ្នាំ១៩៤៧ អាមេរិកបាន បង្កើតគណៈកម្មាធិការសន្តិសុខជាតិ ក្នុងងអង្គការសន្តិសុខជាតិ គណៈកម្មាធិការនេះមានឋានៈខ្ពស់ជាងក្រសួងការពារជាតិនិងស្ថាប័នការទូត ហើយវាស្ថិតនៅកំពូលនៃស្ថាប័ន រដ្ឋបាលនិងស្ថាប័នបណ្ណាល័យគំនិត ទើបបានជាឥទ្ធិពលរបស់ក្រសួងការបរទេសអាមេរិកបានធ្លាក់ចុះ។ លោក Blinken បានបម្រើការងារជារដ្ឋមន្ត្រីការបរទេសអាមេរិក អស់រយៈពេលជាងពីរឆ្នាំ ហើយស្ទើរតែគ្មានសមិទ្ធផលការទូតសំខាន់ៗណាមួយក្នុងអំឡុងពេលកាន់តំណែងរបស់គាត់។
ប្រសិនបើលោក Blinken អាចឆ្លៀតប្រើដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ អាចបង្កើតស្ថានការណ៍ថ្មី និងទទួលបានការវាយទម្លុះពិតប្រាកដ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាង ចិននិងអាមេរិក នោះវានឹងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះអាជីពនយោបាយរបស់គាត់នាពេលអនាគត។ ទីពីរ៖ ស្របពេលដែលកម្លាំងរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ អាមេរិកកាន់តែត្រូវការការគាំទ្រពីប្រទេសចិនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។ ទំនាក់ទំនងរវាងចិន និងអាមេរិកគឺជាអាទិភាពកំពូលនៃទំនាក់ទំនងការទូតរបស់អាមេរិក ហើយក៏ជា ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោកផងដែរ។
សព្វថ្ងៃនេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយវិបត្តិអ៊ុយក្រែនមានសភាពកាន់តែអាប់អួរទៅៗ អាមេរិកពិតជាត្រូវការទាក់ទងជាមួយប្រទេសចិនក្នុងវិស័យជាច្រើន។ តាមដំណឹងផ្សាយឱ្យដឹងថា បន្ទាប់ពីលោក Blinken បានបំពេញទស្សនកិច្ចនៅប្រទេសចិន អាមេរិកបានបញ្ចេញព័ត៌មានថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ប្រហែលនឹងមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមខែកក្កដា ដើម្បីស្ដារទំនាក់ទំនងឡើងវិញជាមួយប្រទេសចិន។
ប្រទេសចិនជាសម្ព័ន្ធនៃសុជីវធម៌ ហើយបានបង្ហាញពីសណ្ដានចិត្តដ៏ធំទូលាយរបស់ប្រទេសមហាអំណាចផងដែរ។ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសម្ដែងការគួរសម ជាមួយលោក Blinken ហើយបានលើកឡើងនូវមតិយោបល់ប្រកបដោយលក្ខណៈយុទ្ធសាស្ត្រនិងណែនាំស្តីពីគោលជំហរ ជាគោលការណ៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកប្រកបដោយស្ថិរភាព។ ដូច្នេះ អាចនិយាយបានថា ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Blinken ទទួលបាននូវសារៈសំខាន់ជាវិជ្ជមានមួយចំនួន។ ក្នុងនោះ អ្វីដែលសំខាន់បំផុត គឺថាភាគីទាំងពីរចិននិងអាមេរិកបានយល់ព្រមអនុវត្តមតិឯកភាពរួមដែលប្រមុខរដ្ឋប្រទេសទាំងពីរបានឈានដល់ក្នុងជំនួបនៅកោះបាលី ហើយយល់ព្រម ត្រឡប់ទៅរករបៀបវារៈដែលបានកំណត់នៅពេលជំនួបពិភាក្សានោះផងដែរ។
តើទំនាក់ទំនងរវាងចិននិងអាមេរិកអាចបន្ធូរបន្ថយសភាពតានតឹងឬអត់ ប្រទេសចិនបានបង្ហាញអាកប្បកិរិយារបស់ខ្លួនយ៉ាងច្បាស់លាស់ហើយ សំខាន់គឺអាស្រ័យទៅលើអ្វីដែល វ៉ាស៊ីនតោននឹងធ្វើ។ ដូចដែលក្រសួងការបរទេសចិនបានថ្លែងថា «ការទាក់ទងត្រូវតែដោះស្រាយកង្វល់របស់ភាគីទាំងពីរ ត្រូវតែមានប្រសិទ្ធិភាពជាក់ស្តែងនិងដោះស្រាយបញ្ហា មិនអាចទាក់ទងគ្នាផង តែបង្ខូចផលប្រយោជន៍របស់គូភាគីផងនោះទេ រឹតតែមិនអាចនិយាយផ្សេង ធ្វើផ្សឹងឡើយ»៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន