(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១ខែកក្កដាតទៅ «ច្បាប់ទំនាក់ទំនងជាមួយបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន» បានចូលជាធរមានជាផ្លូវការ។ នេះគឺជាច្បាប់ទំនាក់ទំនងជាមួយ បរទេសដំបូងបង្អស់របស់សាធារណៈរដ្ឋប្រជាមានិតចិនប្រកបដោយលក្ខណៈមូលដ្ឋាន គោលការណ៍និងចម្រុះដែលបានផ្តល់ការអនុលោមតាមច្បាប់កាន់តែពេញលេញបន្ថែមទៀត សម្រាប់ចិនធ្វើការទាក់ទងជាមួយពិភពលោក ។ កាសែត «LianheZaobao» របស់សិង្ហបុរីបានដកស្រង់ពាក្យសម្តីរបស់អ្នកជំនាញដែលបានអត្ថាធិប្បាយថាច្បាប់នេះបានបង្ហាញពី គោលការណ៍នៃគោលនយោបាយការទូតរបស់ប្រទេសចិន ហើយបានកំណត់ការអត្ថាធិប្បាយអំពីកិច្ចការទូតរបស់គណបក្សកាន់អំណាចរបស់ប្រទេសចិន តាមរយៈការតាក់តែង ច្បាប់។
គោលបំណងសំខាន់ដែលប្រទេសចិនតាក់តែង «ច្បាប់ទំនាក់ទំនងជាមួយបរទេស» គឺអធិប្បាយពីគោលជំហររបស់ចិនក្នុងការទាក់ទងជាមួយបរទេស ធ្វើឱ្យប្រសើរឡើងនូវ របបពាក់ព័ន្ធ អំពីទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន និងបង្ហាញទៅកាន់ពិភពលោកតាមរយៈវិធីនីតិរដ្ឋថា ប្រទេសចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ក៏ដូចជាបានផ្តល់នូវការអនុលោមតាមច្បាប់កាន់តែប្រសើរឡើងដល់ការអភិវឌ្ឍទំនាក់ទំនង ជាមួយបរទេសនិងជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិរបស់ប្រទេសចិន។
ប្រសិនបើអ្នកអានច្បាប់នេះ អ្នកនឹងឃើញថា វាមានលក្ខណៈពិសេសច្បាស់លាស់ជាច្រើន។ ចំណុចលេចធ្លោបំផុតគឺការជំរុញទំនាក់ទំនងដ៏មេត្រីភាព។ យោងតាមស្ថិតិ បង្ហាញឱ្យ ឃើញថាក្នុងច្បាប់នេះ មានពាក្យពេចន៍ «ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ» «ការផ្លាស់ប្តូរកិច្ចសហប្រតិបតិ្តការ» «ការប្រាស្រ័យទាក់ទងដ៏មេត្រីភាព» និង «កិច្ចសហប្រតិបត្តិការអន្តរជាតិ» ចំនួន២០លើក។ លើសពីនេះទៀត ច្បាប់នេះក៏បានបញ្ចេញព័ត៌មានយ៉ាងច្បាស់លាស់អំពីការពង្រីកការបើកទូលាយចំពោះបរទេសផងដែរ។ ច្បាប់នេះបានលើកឡើងពីការបើកទូលាយ ចំនួន៦ដង និងកិច្ចសហប្រតិបត្តិការចំនួន២៨ដង ហើយបានកត់សម្គាល់ពី"ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ ការរួមគ្នាកសាង'ខ្សែក្រវាត់និងផ្លូវ ការគាំពាររបបពាណិជ្ជកម្មពហុភាគី ការប្រឆាំងនឹងឯកតោភាគីនិយមនិងការការពារនិយម និងការជំរុញការកសាងសេដ្ឋកិច្ចសកលបែប បើកទូលាយជាដើម។
ប្រការទាំងនេះសុទ្ធតែបានបញ្ជាក់ថា ការបេ្តជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយឥតឈប់ឈរគឺមានភាពរឹងមាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកបាន ដាក់ទណ្ឌកម្មដោយឯកតោភាគី និងលូកដៃគ្រប់គ្រងបរទេសយ៉ាងកម្រោល ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រទេសដទៃ កាសែត «Washington Post» បានចេញផ្សាយអត្ថបទនៅដើមខែមិថុនាដោយលើកឡើងថា វ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មទៅលើអង្គភាពចំនួន១ម៉ឺន២ពាន់។ សហគមន៍អន្តរជាតិរួមទាំង ប្រទេសចិនផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីវា។
«ច្បាប់ទំនាក់ទំនងជាមួយបរទេស» បានកំណត់យ៉ាងច្បាស់ថា ចំពោះទង្វើដែលបំពានច្បាប់អន្តរជាតិ និងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ និងទង្វើបង្កការប៉ះពាក់ដល់ អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នៃសាធារណៈរដ្ឋប្រជាមានិតចិន សាធារណៈរដ្ឋប្រជាមានិតចិនមានសិទ្ធិចាត់វិធានការតបតវិញ និងចាត់វិធានការកំហិត ។ ឥស្សរជនវិភាគបានយល់ឃើញថាប្រការនេះបានផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់ប្រទេសចិនអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការប្រឆាំងការដាក់ទណ្ឌកម្ម ការប្រឆាំង ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការប្រឆាំងការលូកដៃគ្រប់គ្រង ប្រការទាំងនេះមានអនុគ្រោះដល់ការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិឱ្យកាន់តែប្រសើរឡើងផងដែរ។
នៅពេលដែលពិភពលោកបានឈានចូលដល់ដំណាក់កាលច្របូកច្របល់ និងផ្លាស់ប្តូរថ្មី ថាមពលវិជ្ជមានដែលបញ្ចេញដោយច្បាប់នេះនឹងធ្វើឱ្យពិភពលោកកាន់តែ យល់ដឹងពី ប្រទេសចិន ស្គាល់ប្រទេសចិន និងជឿជាក់លើប្រទេសចិន៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន