(ប៉េកាំង)៖ ថ្ងៃទី២៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ពិធីបើកនៃពិព័រណ៍ពិសេសអង្គការសហប្រជាជតិនៃពិព័រណ៍ចល័តសកល «ហេតុអ្វីបង្កើតបានជាអរិយធម៌» របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។ ពិព័រណ៍នេះចាប់ផ្តើមពីថ្ងៃទី ២៦ ខែមិថុនា នឹងបន្តរហូតដល់ថ្ងៃទី៧ ខែកក្កដា។ ពិព័រណ៍ចល័តសកល «ហេតុអ្វីបង្កើតបានជាអរិយធម៌» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរៀបចំធ្វើនៅអាមេរិក អង់គ្លេស អេហ្ស៊ីប កេនយ៉ានិងប៉េរូជាដើមពី ខែមិថុនាដល់ខែវិច្ឆិកាឆ្នាំ២០២៣ជាបន្តបន្ទាប់។
លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងនៅក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូថា ក្រោមការណែនាំនៃផែនទីបង្ហាញផ្លូវដ៏អស្ចារ្យនៃគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រជាជនចិនបាននិងកំពុងខិតខំ កសាងអរិយធម៌ទំនើបរបស់ប្រជាជាតិចិន ដើម្បីជំរុញឱ្យអរិយធម៌របស់មនុស្សជាតិទទួលបានការវិវឌ្ឍរីកចម្រើនថ្មី។ ពិព័រណ៍ចល័តសកល «ហេតុអ្វីបង្កើតបានជាអរិយធម៌»ដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនគម្រោងផែនការនិងរៀបចំធ្វើជាការស្វែងរកម្តងទៀតចំពោះវប្បធម៌ប្រពៃណីចិន។
ដោយមានជំនួយពីការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាឌីជីថល ទស្សនិកជននៅក្រៅប្រទេសនឹងស្ថិតនៅក្នុងផ្ទាំងគំនូរនៃពេលវេលានិងលំហដែលឆ្លងកាន់សម័យបុរាណនិងសម័យទំនើប និងមានរយៈពេលរាប់ពាន់ឆ្នាំ ដើម្បីស្វែងយល់ពីដើមកំណើតនៃអរិយធម៌ចិន និងចាប់អារម្មរណ៍ចំពោះប្រភពនៃអរិយធម៌ប្រាំពាន់ឆ្នាំ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តរ៉ាប់រងបេសកម្មជាប្រព័ន្ធសារព័ត៌មាន ផ្សព្វផ្សាយដោយច្នៃប្រឌិតថ្មីនូវអរិយធម៌ចិន បង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាអន្តរជាតិ ជំរុញកិច្ចសន្ទនាអរិយធម៌សកល ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងសម្រាប់ការជំរុញឱ្យប្រជាជននៃប្រទេសនានាយល់ដឹងគ្នាទៅវិញទៅមកនិងសន្និទ្ធស្នាលគ្នា ព្រមទាំងជំរុញដល់ការកសាងសហគមន៍ រួមវាសនាតែមួយរបស់មនុស្សជាតិ៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន