(ប៉េកាំង)៖ ថ្ងៃទី ១ ខែកក្កដា គឺជាខួបលើកទី ១០២ នៃការបង្កើតបក្សកុម្មុយនីស្តចិនដែលជាគណបក្សកាន់អំណាចនៅប្រទេសចិន ។ មេដឹកនាំកំពូលរបស់ប្រទេសចិន—លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍អំពីការកសាងនិងការរៀបចំបក្សកុម្មុយនីស្តចិន នៅមុនថ្ងៃខួបកំណើតរបស់បក្សកុម្មុយនីស្តចិន ខិតខំប្រឹងប្រែងក្នុងការកសាងក្រុមកម្មាភិបាលខ្លាំងពូកែ ដែលមានគុណភាពខ្ពស់ដែលអាចទទួលយកភារកិច្ចសំខាន់ ដូចជា ដោះស្រាយបញ្ហាបក្សកុម្មុនីស្តចិន និងកែលម្អប្រព័ន្ធការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ តើ“សារថ្ងៃកំណើត”របស់លោក Xi Jinping បញ្ចេញនូវព័ត៌មានអ្វី? តើមានទាក់ទងអីជាមួយនឹងការគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិ?
អ្នកដែលយល់ដឹងពីប្រវត្តិសាស្ត្រចិនសុទ្ធតែដឹងថា ប្រវត្តិសាស្ត្រចិនក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ មិនអាចបំបែកពីបក្សកុម្មុយនីស្តចិនបានឡើយ ។ ការរីកចម្រើននៃបក្សកុម្មុយនីស្តចិនបានជំរុញការអភិវឌ្ឍនៃប្រទេសចិន កំណែទម្រង់បក្សកុម្មុយនីស្តចិនគឺជាកំណែទម្រង់របស់ប្រទេសចិន ហើយការងើបឡើងវិញនៃប្រទេសចិនក៏ជាការងើបឡើងវិញនៃ បក្សកុម្មុយនីស្តចិនផងដែរ។ ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ជ័យជម្នះរបស់បក្សកុម្មុយនីស្តចិនបានពឹងផ្អែកលើការដឹកនាំដ៏រឹងមាំ ការកសាងខ្លួនឯងរឹងមាំនិងការងាររៀបចំ ។ តាំងពីលោក Xi Jinping បានក្លាយជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិននៅឆ្នាំ ២០១២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំ របស់មជ្ឈិមបក្សគ្រប់ជ្រុងជ្រោយនិងអនុវត្តទ្រឹស្តីច្នៃប្រឌិតជាបន្តបន្ទាប់ និងវិធានការមួយចំនួននៃបក្សនិងការគ្រប់គ្រងបក្សយ៉ាងតឹងរឹង គ្រប់ជ្រុងជ្រោយ ហើយបានត្រួសត្រាយផ្លូវបដិវត្តន៍ដោយខ្លួនឯង ជូនបក្សដែលមានប្រវត្តិសាស្ត្រមួយរយឆ្នាំ។
លោក Xi Jinping ដឹកនាំបក្សកុម្មុយនីស្តចិនបន្តកែទម្រង់ ប្រកាន់ខ្ជាប់នូវ ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងធ្វើបដិវត្តន៍លើខ្លួនឯង ដើម្បីដោះស្រាយបញ្ហាតែមួយគត់របស់គណបក្សធំៗនៅលើពិភពលោក ធ្វើឱ្យគណបក្សដែលមានអាយុកាលមួយរយឆ្នាំនេះ អាចបន្តគ្រប់គ្រងបាន រំដោះខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ ដើម្បីធ្វើឱ្យប្រជាជនចិនរស់នៅប្រកបដោយសុភមង្គល ប្រជាជាតិចិនស្តាឡើងវិញបាន ព្រមទាំងពិភពលោកមានសន្តិភាព ប្រទេសមានសន្តិភាពនិងប្រជាជនមានសុភមង្គល ។
លោក Xi Jinping បានផ្តោតការយកចិត្តទុកដាក់លើការកសាងអភិវឌ្ឍបក្ស ហើយបានដាក់ចេញនូវលក្ខខណ្ឌកសាងបក្ស ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ហើយបានផ្សារភ្ជាប់នូវលក្ខខណ្ឌមួយនេះជាមួយនឹង ការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ ការធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងការគ្រប់គ្រងប្រទេសតាមច្បាប់ ដើម្បីបង្កើតប្លង់យុទ្ធសាស្ត្រនិងក្របខ័ណ្ឌនៃអភិបាលកិច្ចជាតិ បង្ហាញពីទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចីននិង ការធ្វើទំនើបកម្មតាមបែបផែនចិន ការកសាងអរិយធម៌ទំនើបរបស់ប្រជាជាតិចិន និងការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិន ឡើងវិញ។
នោះមានលក្ខខណ្ឌគម្លឹះដែលធ្វើការកិច្ចការរបស់ប្រទេសចិនឱ្យបានល្អគឺ៖ ប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ។
ការធ្វើបដិវត្តន៍លើខ្លួនឯងរបស់បក្សកាន់អំណាចមួយមិនមែនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ គឺត្រូវឆ្លងកាត់ដំណើរការផ្លាស់ប្ដូរពីឬសគល់។ នៅក្នុងគំនិតរបស់លោក Xi Jinping ស្តីពីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង រួមមានការប្រើវិន័យតឹងរ៉ឹង ដើម្បីលម្អឥរិយាបថ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការដាក់ទណ្ឌកម្ម ចំពោះបទល្មើសផ្សេងៗនិងការផ្តល់នូវការធានាដោយប្រព័ន្ធដែលកែលម្អខ្លួនឯង ។ បក្សកុម្មុយនីស្តចិនដែលដឹកនាំដោយលោក Xi Jinping នឹងប្រយុទ្ធយ៉ាងស្វិតស្វាញនិងយូរអង្វែង ដើម្បីធ្វើបដិវត្តន៍លើខ្លួនឯងរបស់បក្សកាន់អំណាច ដឹកនាំបដិវត្តន៍សង្គមដោយធ្វើបដិវត្តលើខ្លួនឯង ដើម្បីធានាដល់ការរៀបចំដ៏រឹងមាំសម្រាប់ការកសាង ប្រទេសខ្លាំងនិងការងារស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិន៕
(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)