(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី៤ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។
SCO គឺជាសហភាពនយោបាយ និងសន្តិសុខនៃប្រទេសមួយចំនួនដែលស្ថិតនៅលាតសន្ធឹងលើតំបន់អឺរ៉ាស៊ី រួមមានចិន ឥណ្ឌា និងរុស្ស៉ី។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់ SCO នៅឆ្នាំ២០២៣នេះ ឥណ្ឌាបានប្រកាសកាលពីខែឧសភាថា នឹងរៀបចំព្រឹត្តិការណ៍នេះក្នុងទម្រង់អនឡាញ។ កាហ្សាក់ស្ថាន នឹងត្រូវកាន់តំណែងជាប្រធាន SCO បន្ទាប់ពីកិច្ចប្រជុំកំពូលខែកក្កដា។
គួរបញ្ជាក់ថា បង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយរុស្ស៉ី ចិន និងកាហ្សាក់ស្ថានដែលជាអតីតរដ្ឋសូវៀតនៅតំបន់អាស៊ីកណ្តាល SCO បានពង្រីកខ្លួនដើម្បីរួមបញ្ចូលប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្នុងគោលបំណងបង្កើនតួនាទីសម្រាប់ទប់ទល់នឹងឥទ្ធិពលរបស់លោកខាងលិចនៅក្នុងតំបន់៕