(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ប៉ូឡូញចាប់ផ្តើមទទួលបានរថក្រោះ Abrams ដែលខ្លួនបញ្ជាទិញរាប់រយគ្រឿងពីសហរដ្ឋអាមេរិក

២៖ លោក បៃដិន ច្រឡំមាត់ថា លោក ពូទីន កំពុងចាញ់សង្រ្គាមនៅប្រទេសអ៉ីរ៉ាក់

៣៖ ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីថ្មីសម្រាប់ ក្រសួងដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង

៤៖ លោក លូកាសិនកូ អះអាងថាលោក ពូទីន ចង់កម្ទេចមេទាហានស៊ីឈ្នួល លោក Prigozhin អំឡុងការបះបោរ

៥៖ នាយករដ្ឋមន្រ្តីប្រទេសដែនកោះប៉ាស៉ីហ្វិក Solomon Islands ស្នើឱ្យត្រួតពិនិត្យឡើងវិញ លើសន្ធិសញ្ញាសន្តិសុខជាមួយអូស្រ្តាលី

៦៖ ផ្ទុះករណីបាញ់ប្រហារនៅក្រៅស្ថានកុងស៊ុលអាមេរិក ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្លាប់មនុស្ស២នាក់