(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានអះអាងថាលោកផ្ទាល់បានបញ្ចុះបញ្ចូលឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន «កុំកម្ចេច ឬសម្លាប់» ថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន អំឡុងព្រឹត្តិការណ៍ដ៏រំជើបរំជួលមួយដែលវិមានក្រឹមឡាំងចាត់ទុកថា ជាការបះបោររបស់ទាហានស៊ីឈ្នួលដែលរុញរុស្ស៉ីឱ្យប្រឈមនឹងហានិភ័យនៃសង្រ្គាមស៊ីវិល កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក លូកាសិនកូ ធ្វើការកត់សម្គាល់ខាងលើ ដោយចង់រំឮកឡើងវិញពីកិច្ចសន្ទនាជាមួយលោក ពូទីន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ បើតាមលោក លូកាសិនកូ នៅក្នុង ភាសារបស់ពួកអ្នកលេងរុស្ស៉ី ពាក្យសម្លាប់ មានន័យស្មើនឹងពាក្យជាភាសាអង់គ្លេសថា «កម្ទេច»។ ប្រធានាធិបតីបេឡារុសរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏បានដឹង ផងដែរពីការសម្រេចចិត្តដ៏សាហាវមួយ ដើម្បីកម្ទេចពួកបះបោរ...តែខ្ញុំបានផ្ដល់យោបល់ឱ្យលោក ពូទីន កុំតក់ក្រហល់ពេក ដោយទុកឱ្យគាត់និយាយជាមួយលោក ព្រីហ្គោហ្ស៉ីន និងជាមួយក្រុមមេបញ្ជាការរបស់លោក»

គួរបញ្ជាក់ថា លោក ពូទីន ក៏ធ្លាប់បានប្រើពាក្យកម្ទេចនេះដែរ​ ក្នុងឆ្នាំ១៩៩៩ ពាក់ព័ន្ធនឹងការព្រមានទៅលើទាហានឆេឆេនី។ ប៉ុន្តែ ភ្លាមៗខាងវិមានក្រឹមឡាំងមិនទាន់ធ្វើ អត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក លូកាសិនកូនោះទេ៕