(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការបក្សបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសំណេះសំណាលជាសមូហភាពជាមួយ សមាជិកថ្នាក់ដឹកនាំអាណត្តិថ្មីនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុនីស្តនិយម ដោយបានចង្អុលបង្ហាញពីប្រធានបទនិងទិសដៅ នៃចលនាយុវវ័យនិងការងារយុវវ័យចិនក្នុងយុគសម័យថ្មី ដើម្បីពង្រឹងជំនឿចិត្តនិងការប្តេជ្ញាចិត្ត របស់កម្មាភិបាលសម្ព័ន្ធយុវជនកុម្មុនីស្តនិយម ក្នុងការធ្វើការងារយុវជនឱ្យបានល្អ ក៏ដូចជាបំផុសឆន្ទៈខំប្រឹងតស៊ូរបស់យុវជនជាសមាជិកក្រុមទាំងឡាយ ដើម្បីការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។

លោក Xi Jinping បានលើកឡើងថា រំពឹងថាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុនីស្តនិយម អាចអនវុត្តជាក់ស្តែងនូវសំណូមពររបស់មជ្ឈិមបក្ស រ៉ាប់រងយ៉ាងប្រាកដប្រជានូវបេសកកម្ម ដែលប្រគល់ដោយបក្សក្នុងយុគសម័យថ្មីនិង
ដំណើរថ្មី បន្តវេននិងផ្សព្វផ្សាយប្រពៃណីល្អផូរផង់ ប្រកាន់ខ្ជាប់នូវកំណែទម្រង់និងនវានុវត្តន៍ ប្រមូលផ្តុំយុវជននៅជុំវិញបក្សឱ្យបានកាន់តែល្អ ហើយបន្តខិតខំប្រឹងប្រែងដើម្បីជំរុញដល់ការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។

លោក Xi Jinping បានទទួលស្គាល់យ៉ាងពេញលេញ ចំបោះការងារយុវជនក្នុងយុគសម័យថ្មី ដែលបានធ្វើឱ្យយុវជនទាំងឡាយ មានមោទនភាពយ៉ាងខ្លាំង៕

ដោយវិទ្យុមិត្ភាពកម្កុជាចិន