(ប៉េកាំង)៖ ក្នុងរយៈពេល៩ថ្ងៃ ក្រុមអ្នកទេសចរជប៉ុនដែលបង្កើតឡើងដោយមនុស្ស២០នាក់បានធ្វើដំណើរទៅដល់ទីក្រុងUrumqi ទីក្រុងTurpanទីក្រុងKorlaនិងទីក្រុងKashgarជាបន្តបន្ទាប់ ហើយបានដកបទពិសោធយ៉ាងស៊ីជម្រៅពីទំនៀមទម្លាប់ និងវប្បធម៌ជនជាតិរបស់XinJiang។ សមាជិកក្រុមទេសចរណ៍បានផ្សាយផ្ទាល់ទាំងស្រុង នូវដំណើរទស្សនកិច្ចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែកការមើលឃើញនិងការដឹងឭរបស់ពួកគេ នៅភូមិភាគស្វយ័តXinJiang ជាមួយអ្នកនិយមលេងអ៊ីនធឺណែតលើពិភពលោក ហើយទទួលបានការចុចlikeជាច្រើន។

តើភូមិភាគស្វយ័តXinjiangមានលក្ខណៈបែបណា? កាលពីមុន ស្ថានទូតចិនប្រចាំប្រទេសជប៉ុនធ្លាប់បានបំផុស សកម្មភាពជ្រើសរើសអ្នកទេសចរឱ្យទៅ ទស្សនាភូមិភាគស្វយ័តXinjiang ប្រជាជនជប៉ុនបានចុះឈ្មោះយ៉ាងសកម្ម ហើយពួកគេទាំងអស់គ្នាសុទ្ធតែបានចូលរួម ដោយចំណាយថវិកាផ្ទាល់ខ្លួន។ នៅពេលទៅទស្សនាចម្ការកប្បាស ដែលមានស្តង់ដារខ្ពស់ អ្នកទេសចរជប៉ុនបានដឹងថា វាចំណាយពេលត្រឹមតែ២ថ្ងៃ ដើម្បីសាបព្រួសចម្ការកប្បាសទំហំ២សែន២ពាន់ម៉ែត្រក្រឡា និង៥ម៉ោងសម្រាប់យន្តហោះគ្មានមនុស្សបើក ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតនោះ អ្នកទេសចរជប៉ុនបានស្រែកថា "អស្ចារ្យណាស់" ដោយនិយាយថា នេះគឺខុសប្លែកពីគ្នាទាំងស្រុងពីអ្វីដែលហៅថា "ពលកម្មដោយបង្ខំ" ដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុនឃោសនាបំប៉ោងនោះ ពីព្រោះភូមិភាគស្វយ័តXinjiang សម្រេចបាននូវការធ្វើយន្តូបនីយកម្ម កម្រិតខ្ពស់ជាយូរណាស់មកហើយ។

ក្រៅពីនេះ សមាជិកជាច្រើននៃក្រុមទេសចរណ៍បានហាត់ប្រាណពេលព្រឹក ចូលរួមពិធីមង្គលការ និងច្រៀងរាំជាមួយប្រជាជនភូមិភាគស្វយ័ត Xinjiang ដោយដកបទពិសោធពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលដែលបានឃើញការចែករំលែករបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកនិយមលេងអ៊ីនធឺណែតជប៉ុនជាច្រើនបានខមិនថា ភូមិភាគស្វយ័តXinJiangគឺ"ខុសប្លែកពីគ្នាទាំងស្រុង" ពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានពិពណ៌នា ហើយពួកគេក៏រំពឹងចង់ទៅទស្សនានៅប្រទេសចិន នាពេលអនាគតផងដែរ។

តើភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដមានលក្ខណៈបែបណា? មនុស្សកាន់តែច្រើននឹងមើលឃើញការពិតដោយផ្ទាល់ភ្នែក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមន្ត្រីការទូតនិងអ្នកសារព័ត៌មានជាង១ពាន់នាក់ ដែលមកពីជាង១រយប្រទេសនិងតំបន់ បានចូលទស្សនានៅភូមិភាគស្វយ័តXinJiang ដោយមានការចាប់អារម្មណ៍ផ្ទាល់ខ្លួនលើភាពស្រស់ស្អាត ភាពសុខដុមរមនានិងការអភិវឌ្ឍរបស់ភូមិភាគស្វយ័ត XinJiang។ លោកVivasអ្នកនិពន្ធនិងជាអ្នកសារព័ត៌មានជនជាតិបារាំង ធ្លាប់បានទៅពិនិត្យសិក្សានៅភូមិភាគស្វយ័តXinJiang ចំនួនបីដង ហើយបានសរសេរសៀវភៅ《អវសាននៃព័ត៌មានក្លែងក្លាយអំពីជនជាតិUygur》។ គាត់បានលើកឡើងថា មានមនុស្សកាន់តែច្រើនឡើងៗបានដឹងថា ពាក្យសំដីរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចសុទ្ធតែជាពាក្យកុហក ហើយការចាត់ទុកប្រទេសចិនជា"បិសាច"របស់ពួកគេគឺបម្រើដល់គោលបំណងនយោបាយ។

ព្រមពេលជាមួយគ្នានេះ ទិន្នន័យក៏បានបញ្ជាក់យ៉ាងមុតមាំនូវភាពរុងរឿង និងការអភិវឌ្ឍរបស់ភូមិភាគស្វយ័តXinJiangផងដែរ។ នៅចុងឆ្នាំ២០២០ ភូមិភាគស្វយ័តXinJiang បានលុបបំបាត់ចោលភាពក្រីក្រទាំងស្រុង។ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ GDPរបស់ភូមិភាគស្វយ័តXinJiangមាន៤១៤៩៥.២លានយាន់ប្រាក់ចិន ដែលកើនឡើង៤.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២។ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ ភូមិភាគស្វយ័តXinJiangទទួលបានភ្ញៀវទេសចរចំនួន៧២លាន ៧សែន៤ពាន់៦រយនាក់ ដែលកើនឡើង៣៤.៩១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃភូមិភាគស្វយ័តXinJiang បានទទួលការអភិវឌ្ឍជាបន្តបន្ទាប់ សង្គមមានភាពសុខដុមរមនានិងស្ថិរភាព ហើយការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស កំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណុចនេះត្រូវបានទទួលស្គាល់ជាទូទៅ ដោយសហគមន៍អន្តរជាតិ។

នៅប្រទេសជប៉ុននិងប្រទេសចិន សុទ្ធតែមានសុភាសិតមួយដូចគ្នាដែលថា “ឮ១រយដងមិនស្មើនឹងជួប១ដង”។ លើកនេះ ការមើលឃើញដោយផ្ទាល់ភ្នែកនិងបទពិសោធន៍ផ្ទាល់ខ្លួន របស់សមាជិកក្រុមទេសចរណ៍ជប៉ុនបានបញ្ជាក់ម្ដងទៀតថា ភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដខុសប្លែកពីគ្នាទាំងស្រុងជាមួយ អ្វីដែលប្រព័ន្ធសារព៍ត៌មានលោកខាងលិចមួយចំនួនតូចបានផ្សព្វផ្សាយ។ នេះបានធ្វើឱ្យពាក្យចចាមអារ៉ាមពាក់ព័ន្ធ នឹងភូមិភាគស្វយ័តXinJiangដែលមានចេតនាអាក្រក់ទាំងនោះ ត្រូវលាតត្រដាងដោយឯកឯង។ភូមិភាគស្វយ័តXinJiangដែលប្រកបដោយភាពស្រស់ស្អាត សម្បូរសប្បាយធូរធារ សុខដុមរមនានិងស្ថិរភាព ទើបជាភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន