(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ លោក ពូទីន ទទួលស្គាល់ថាពីឡុតរុស្ស៉ីជាច្រើននាក់ ត្រូវបានសម្លាប់ ក្នុងពេលបង្រ្កាបការបះបោរ

២៖ លោក ចូ បៃដិន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនមានជាប់ពាក់ព័ន្ធនឹងការបះបោរនៅរុស្ស៉ី ឡើយ

៣៖ សមាជិកសភាជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី ទទូចឲ្យបង្កើនកងទ័ពជំនាញដល់ចំនួន ៧លាននាក់

៤៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ប្រកាសថាត្រៀមខ្លួនរួចស្រេច ដើម្បីដាក់ពង្រាយកងទ័ព៤,០០០នាក់ នៅលីទុយអានី

៥៖ មេដឹកនាំគណបក្ស Move Forward លោក Pita អះអាងថា លោកមានការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តី នៅខែក្រោយ

៦៖ យូអិន៖ ជនស៉ីវិលអាហ្វហ្កានីស្ថានជាង១,០០០នាក់ ស្លាប់ដោយសារបំផ្ទុះគ្រាប់បែកនិងអំពើហិង្សា គិតចាប់តាំងពីក្រុមតាលីបង់ ឡើងគ្រប់គ្រងប្រទេស