(អូកឡិន)៖ យោងតាមប៉ូលីស និងសាក្សីបានឲ្យដឹងថា មនុស្ស៤នាក់ នៅក្នុងប្រទេសនូវែលសេឡង់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយពូថៅ បានវាយប្រហារទៅលើអ្នកទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានចិនចំនួន ៣នៅក្បែរគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។
ប៉ូលិសបាននិយាយថា បុរសនោះបានចាប់ផ្តើមវាយប្រហារនៅវេលាម៉ោងប្រហែល ៩យប់ នៅភាគខាងជើងទីក្រុង Auckland កាលពីថ្ងៃចន្ទ។
ប៉ូលិសបានគូសបញ្ជាក់ថា ពួកគេបានចាប់ខ្លួនជនសង្ស័យអាយុ ២៤ ឆ្នាំម្នាក់នៅកន្លែងកើតហេតុ និងចោទប្រកាន់គេពីបទបង្ករបួសស្នាមដោយចេតនា លើរាងកាយធ្ងន់ធ្ងរ។ ទោះយ៉ាងណាប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិត និងមូលហេតុដែលនាំឱ្យមានការវាយប្រហារនេះទេ៕