(កូប៉ិនហាក)៖ ក្រសួងការពារជាតិន័រវែស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសន័រវែស និងដាណឺម៉ាកបានយល់ព្រមបរិច្ចាគគ្រាប់កាំភ្លើងធំចំនួន ៩,០០០គ្រាប់បន្ថែមទៀតឲ្យដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រទេសន័រវែសនឹងផ្តល់សំបកគ្រាប់ ខណៈប្រទេសដាណឺម៉ាកនឹងបរិច្ចាគសារធាតុផ្ទុះ។ ក្រៅពីនេះ ន័រវែសក៏នឹងបរិច្ចាគគ្រាប់កាំភ្លើងធំចំនួន ៧,០០០គ្រាប់ចេញពីឃ្លាំងស្តុករបស់ខ្លួន ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនរួចហើយ។

គួរបញ្ជាក់ថា កាំភ្លើងធំអាចប្រើក្នុងប្រភេទកាំភ្លើងធំជាច្រើនប្រភេទ រួមទាំង M109 ដែលន័រវែសបានបរិច្ចាគពីមុនមក៕