(តេហេរ៉ង់)៖ អំឡុងសុន្ទរកថានៃកិច្ចប្រជុំជាមួយយុវជនវ៉េណេស៊ុយអេឡា នៅឯទីក្រុងការ៉ាកាស (Caracas) កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានសង្កត់ធ្ងន់លើតួនាទីដែលកំពុងកើនឡើង របស់តំបន់សមាគមនៃ​ក្រុមប្រទេសតាមតំបន់ នៅក្នុងការបង្កើតពិភពលោកពហុប៉ូលថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

លោក រ៉ៃស៉ី បានគូសបញ្ជាក់ តាមរយៈការផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍រដ្ឋរបស់វ៉េណេស៊ុយអេឡា យ៉ាងដូច្នេះថា «ហេតុដូច្នេះហើយ ទើបយើងបានចូលរួមជាមួយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយកំពុងត្រៀមខ្លួនចូលរួមជាមួយ BRICS ថែមទៀត»។ ដោយចង្អុល​បង្ហាញ​ពី​តម្រូវការ​ធ្វើ​កំណែទម្រង់​អង្គការសហប្រជាជាតិ ដែលជា​ចម្បងនោះគឺលើ​ក្រុមប្រឹក្សា​សន្តិសុខ​ លោក រ៉ៃស៉ី បានបន្ថែមថា «សព្វថ្ងៃនេះ វាគឺជាអង្គការរបស់រដ្ឋាភិបាល ប៉ុន្តែវាគួរតែក្លាយជាអង្គការរបស់ប្រជាជន»

គួរបញ្ជាក់ថា BRICS គឺជាពាក្យកាត់សម្រាប់តំណាងឲ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប្រចាំតំបន់ចំនួន៥មានដូចជាប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ អាហ្សង់ទីន និងអ៉ីរ៉ង់បានដាក់ពាក្យចូលជាសមាជិករួចហើយ ខណៈ អារ៉ាប៊ីសាអូឌីត តួកគី និងអេហ្ស៉ីប ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ BRICS ផងដែរ៕