(ប៉េកាំង)៖ កសិផលដែលកើតចេញពីស្រែចម្ការជាផ្លែផ្កា នៃការធ្វើការដ៏ឧស្សាហ៍ព្យាយាម របស់ប្រជាកសិករ ពួកវាក៏ត្រូវបានរំពឹងទុកយ៉ាងមុតមាំពីសំណាក់លោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ការស្តារអភិវឌ្ឍន៍ជនបទ។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក នៅពេលដែលលោក Xi Jinping អញ្ជើញចុះត្រួតពិនិត្យការងារ ក្នុងតំបន់មូលដ្ឋាន លោកតែងតែស្រាវជ្រាវពីឧស្សាហកម្ម ដែលប្រកបដោយលក្ខណៈពិសេសក្នុងតំបន់ ដូចជាការដាំដុះ ការបង្កាត់ពូជ និងការកែច្នៃជាដើម ដើម្បីផ្តល់ការណែនាំជាក់លាក់។ ការដាំដុះផ្សិតត្រចៀកកណ្ដុរនៅក្នុងស្រុក Zhashuiមានប្រវត្តិយូរលង់។ ទោះយ៉ាងណាក៏ដោយ ដោយសារខ្សោយខាងបច្ចេកទេស ទិន្នផលទាប និងទំហំតូច កសិករភាគច្រើនគ្រាន់តែចាត់ទុកវា ជាមុខរបរបន្ទាប់បន្សំតែប៉ុណ្ណោះ។
ការកាត់បន្ថយភាពក្រីក្រតាមរយៈឧស្សាហកម្ម គឺជាវិធីសាស្ត្រផ្ទាល់និងមានប្រសិទ្ធភាពបំផុត។ ស្រុក Zhashui បោះបង់ចោលវិធីសាស្រ្តដាំដើមឈើចាស់គំរឹល ដែលទាមទារឱ្យមានការកាប់ព្រៃឈើ ងាកទៅបង្កើតផ្ទះកញ្ចក់សម្រាប់ដាំដុះផ្សិតត្រចៀកកណ្ដុរ ជាលក្ខណៈទ្រង់ទ្រាយធំ និងចាត់ទុកផ្សិតត្រចៀកកណ្ដុរជាឧស្សាហកម្ម ឈានមុខគេសម្រាប់ការកាត់បន្ថយភាពក្រីក្រ។
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិ Jinmi ស្រុក Zhashui លោកបានដើរចូលទៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលភូមិ ផ្ទះកញ្ចក់ផ្សិតត្រចៀកកណ្ដុរដ៏ឆ្លាតវៃ ដើម្បីស្វែងយល់អំពីប្រភេទផ្សិតត្រចៀកកណ្ដុរ និងដំណើរការដាំដុះ សួរអំពីតម្លៃផ្សិតត្រចៀកកណ្ដុរ ការលក់និងប្រាក់ដំណូលរបស់អ្នកភូមិ។ល។ ហើយសរសើរអ្នកភូមិថាបានកែប្រែ ការដាំចុះផ្សិតត្រចៀកកណ្ដុរខ្នាតតូចទៅជាឧស្សាហកម្មទ្រង់ទ្រាយធំ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុក Zhashui បានផ្តោតលើការបង្កើតប្រព័ន្ធអភិវឌ្ឍន៍ ឧស្សាហកម្មផ្សិតត្រចៀកកណ្ដុរ ដែលមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ ដោយគាំទ្រនិងណែនាំសហគ្រាសកែច្នៃ ស្រាវជ្រាវនិងអភិវឌ្ឍដោយម្ចាស់ការ នូវស្រាបៀរធ្វើពីផ្សិតត្រចៀកកណ្ដុរ តែរុក្ខជាតិផ្សិតត្រចៀកកណ្ដុរ ប្រូបាយអូទិកផ្សិតត្រចៀកកណ្ដុរ ទឹកជ្រលក់ផ្សិតត្រចៀកកណ្ដុរ និងផលិតផលផ្សេងទៀត ដើម្បីជំរុញឱ្យឧស្សាហកម្មផ្សិតត្រចៀកកណ្ដុរ បោះជំហានពីម្ហូបអាហារទៅកាន់វិស័យកែច្នៃ ដូចជាឱសថនិងផលិតផលថែទាំសុខភាព ក៏ដូចជាផលិតផលលំដាប់ខ្ពស់ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន