(ប៉េកាំង)៖ នៅថ្ងៃទី ១៤ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះ ការបើកធ្វើវេទិកាជាន់ខ្ពស់ស្តីពី អភិបាលកិច្ចសិទ្ធិមនុស្សសកល។
លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ មនុស្សជាតិបានឈរនៅចំណុចផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត ហើយអភិបាលកិច្ចសិទ្ធិមនុស្សសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ យើងផ្តួចផ្តើមឱ្យយកសន្តិសុខមកការពារសិទ្ធិមនុស្ស គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសនានា ដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងបង្កបរិយាកាសសុវត្ថិភាពសម្រាប់ការអនុវត្តសិទ្ធិមនុស្ស។ យើងគួរយកការអភិវឌ្ឍមកជំរុញសិទ្ធិមនុស្ស អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងលើកកម្ពស់ភាពបរិយាប័ន្ន ការផ្តល់ផលប្រយោជន៍ជាទូទៅ និងនិរន្តរភាពនៃការអភិវឌ្ឍ ដើម្បីធានាឱ្យប្រជាជននៃប្រទេសទាំងអស់ទទួលបានសិទ្ធិមនុស្សដោយយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មដែលប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ។ យើងគួរយកកិច្ចសហប្រតិបត្តិការមកជំរុញសិទ្ធិមនុស្ស ពោលត្រូវមានការគោរពគ្នា រាប់អានគ្នាដោយសមភាព អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល បង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាលើវិស័យអរិយធម៌ ប្រមូលផ្តុំគំនិតឯកភាពរួមតាមរយៈកិច្ចសន្ទនា ដើម្បីរួមគ្នាជំរុញអរិយធម៌នៃសិទ្ធិមនុស្សឱ្យវិវឌ្ឍរីកចម្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន