(ប៉េកាំង)៖ នារសៀលថ្ងៃទី ១២ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Castro ប្រធានាធិបតីហុងឌូរ៉ាសដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា លោកស្រីប្រធានាធិបតី Castro គឺជាប្រធានាធិបតីហុងឌូរ៉ាសដំបូងបង្អស់ ដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់លោកស្រីបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងរវាងចិននិងហុងឌូរ៉ាស។ ភាគីចិននឹងគាំទ្រយ៉ាងមុតមាំមិនឯាករេដល់ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហុងឌូរ៉ាស ក៏ដូចជាការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមរបស់ហុងឌូរ៉ាស ហើយមានឆន្ទៈធ្វើជាមិត្តល្អ និងដៃគូល្អជាមួយហុងឌូរ៉ាសដោយសមភាព គោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងទទួលបានការអភិវឌ្ឍរួម។ ខ្ញុំមានឆន្ទៈធ្វើការរួមជាមួយលោកស្រី ដើម្បីដឹកនាំនិងជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យស៊ីជម្រៅតាមទស្សនៈយុទ្ធសាស្ត្រ និងមុំវែងឆ្ងាយ ប្រែក្លាយចក្ខុវិស័យដ៏ស្រស់ស្អាត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅជាសមិទ្ធផលជាក់ស្តែង និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន