Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់ថា សំណើកិច្ចព្រមព្រៀងអន្តោប្រវេសន៍របស់ EU គួរតែកែលម្អបន្ថែមទៀត (Video inside)

08-06-2023 17:03

(បែរឡាំង)៖ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណាន់ស៉ី ហ្វេសឺ (Nancy Faeser) បានថ្លែងមុនពេលកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីមកពីប្លុកសហភាពអឺរ៉ុប (EU) ថា បណ្តាប្រទេសសហភាពអឺរ៉ុបអាចឈានទៅសម្រចបាន នូវកិច្ចព្រមព្រៀងអន្តោប្រវេសន៍ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែការសម្របសម្រួលដែលបានស្នើឡើង ចាំបាច់ត្រូវតែកែលម្អ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី ហ្វេសឺ បានគូសបញ្ជាក់ថា «ការសម្របសម្រួលតែនៅលើតុពិភាក្សា គឺពិបាកណាស់សម្រាប់អាល្លឺម៉ង់។ ខ្ញុំគិតថា មានការយល់ដឹងពិតប្រាកដរួមមួយ ដែលនាំ ទៅរកកិច្ចព្រមព្រៀង ប៉ុន្តែគ្មានការធ្វើអ្វីសោះ»

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបបានជំរុញឲ្យបណ្តាប្រទេសក្នុងប្លុក បង្កើនការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលបរាជ័យ និងទទួលស្គាល់គ្នាទៅវិញទៅមកនូវកិច្ចព្រមព្រៀងបញ្ជូន ជនចំណាកស្រុកត្រឡប់ទៅកាន់ប្រទេសដើមកំណើតវិញ ដើម្បីកែលម្អការគ្រប់គ្រងព្រំដែនរបស់សហភាពអឺរ៉ុប៕